ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានបង្ហោះរូបសិចស៊ីល្វែងលើ បែរខ្នងបង្ហាញ រូបសាក់ចំណុចចង្កេះនិងកញ្ចឹងករ បញ្ចេញលើអ៊ីនស្ត្រាក្រាម។ ដោយភ្ជាប់ទាំងសារតាំងចឹត្តដ៏រឹងមាំថា “កុំសោកស្តាយអ្វីដែលយើងបានធ្វើ ។ យើងត្រូវតែធ្វើដំណើរទៅមុខទៀត តាមគោលបំណងរបស់យើង” ។ បើក្រឡេកមើលមួយភ្លែត មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបសិចស៊ីរបស់កញ្ញា ទឹម រដ្ឋា ប៉ុន្តែបើមើលឲ្យជាក់វិញទើបដឹងថា ក្នុងទម្រង់នាងអង្គុយសម្រាកក្រោយហាត់ប្រាណនៅក្លឹបហាត់ប្រាណមួយកន្លែង នាងហាក់មិនសប្បាយចិត្តនឹងនរណាម្នាក់ ដែលព្យាយាមបន្ទោសបង្អាប់នាង នូវទង្វើសិចស៊ីគ្មានគូប្រៀប ។

ក្នុងន័យនេះ តារាសិល្បករិនីខ្មែរ ដែលរមែងបង្ហាញដៃគូស្នេហាជាជនជាតិបរទេសរូបនេះ បង្ហាញប្រាប់មជ្ឈដ្ឋានទូទៅថា នាងគ្មានថ្ងៃដើរថយក្រោយទេ អ្វីដែលនាងបានធ្វើ នាងបានសម្រេចចិត្តច្បាស់លាស់ហើយ នៅតែបន្តធ្វើដំណើរទៅមុខដើម្បីសម្រេចបំណងរបស់នាង ។ ពាក់ព័ន្ធបំណងដ៏អាថ៌កំបាំងរបស់នាង ទឹម រដ្ឋា ចង់ធ្វើនោះ ហាក់ដូចមិនមានរឿងអ្វីក្រៅពីការបង្ហាញភាពសិចស៊ី ដើម្បីល្បីល្បាញនោះទេ ដូចអ្វីដែលនាងធ្លាប់បានបញ្ជាក់ខាងលើរួមមកហើយថា នាងគ្មានការសោកស្តាយអ្វីទាំងអស់រាល់រឿងអតីតដែលនាងបានធ្វើ ។ ជុំវិញបំណងបង្ហាញភាពសិចស៊ីនេះ មិនឃើញមានការរិះគន់ពីសំណាក់មហាជនឡើយ តែផ្ទុយទៅវិញនាងបែរទទួលបានការសរសើរថា “រូបរាងស្អាតស្រឡូន ជាដើម” ៕