ភ្នំពេញ៖ ក្រោយឃ្លាតវត្តមានសម្តែងកំប្លែងក្នុងក្រុមពែក មី ជាងមួយខែ ពេលនេះនាយ ចឺម ដែលមានឱ​កា​ស​ជោ​​គ​​ជ័យលើអាជីពកំប្លែងមិនឆ្លងការវិញ្ញាសាប្រឡង បានចេញមុខមកកញ្ជាក់មូលហេតុ ។ តារា កំប្លែងដែលកំ​ពុ​ងមាន កេរ្តិ៍ឈ្មោះបោះសំឡេងទាំងផ្នែកចម្រៀង និងសម្ដែងផងនោះគឺ នាយ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ​ថា«ខ្ញុំ ផ្អាកកំប្លែងមួយរយៈដោយសារតែចង់ពង្រឹង និងផ្ដោតសំខាន់ទៅលើវិស័យចម្រៀងនៅផលិតកម្មសាន់ដេ តែមួយមុខប៉ុណ្ណោះ»។

នាយ ចឺម បានបន្ថែមថា «ការដកឃ្លាពីសង្វៀនកំប្លែងនេះ ដើម្បីមានពេលវេលារិះរកបទចម្រៀង និងក្បាច់រាំថ្មីៗ ហើយប្លែកជូនដល់ពុកម៉ែបងប្អូនដែលគាំទ្រខ្លួននាពេលកន្លងមក»។ ដូច្នេះឃើញថាការផ្អាកពីអា​​ជី​ព​ជាកំប្លែង​រប​ស់តារារូបនេះមិនមែនបានន័យថាភ្លេចកំណើតខ្លួននៅក្នុងក្រុម ពែកមី ឬទូរទស្សន៍ CTN នោះទេ ហើយការ​ឈប់​នេះ ក៏មិនឈប់រហូតដែរ ថ្ងៃណាមួយពេលវេលាអំណោយផល លោកនឹងចូលកំប្លែងវិញជាក់ជាពុំ​ខាន។