មែនក៏អី Yaya និង​ Nadech ស្នងតំណែង​តួឯកប្រុស​ស្រី​ក្នុង​រឿង​ “ណាគី” វគ្គ​ ២​?

0
716

កាល​ពី​ម្សិល​មិញ​ រឿង​រ៉ាវ​មួយ​បាន​ល្បី​ពេញ​អ៊ីនធឺណិត​ ពាក់ព័ន្ធ​នឹង​តួ​អង្គ​ថ្មី​ដែល​ត្រូវ​សម្ដែង​ក្នុង​រឿង​ “ណាគី” វគ្គ ២។

ក្រោយ​មាន​ព័ត៌មាន​ថា​ តួ​ឯក​ដែល​ត្រូវ​សម្ដែង​ក្នុង​រឿង​ “ណាគី” វគ្គ​ ២​ មិន​មែន​ជា​ តារា​ស្រី​ TaewNatapohn និង​ ប្រុស​សង្ហា​ Ken Phupoom អ្នក​គាំទ្រ​ ក៏ដូចជា​អ្នក​ដែល​និយម​តាម​ដាន​រឿង​នេះ​ ចាប់​ផ្ដើម​មាន​ចម្ងល់​ដូចៗ​គ្នា​ ថា​តើ​តារា​ប្រុស​ស្រី​រូប​ណា​ដែល​នឹង​មក​គ្រង​តំណែង​តួ​ឯក​ថ្មី​វិញ?

បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ វិបសាយ​ Post Today បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​ ០៦​ ខែ​សីហា​ម្សិលមិញ​ថា​ យោង​តាម​គណនី​ Instagram ផ្លូវ​ការ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ ថៃ​ បាន​ប្រកាស​ថា​ តារា​សម្ដែង​ Nadech Kugimiya និង​ Yaya Urassaya អាចនឹង​ក្លាយ​ជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ “ណាគី” វគ្គ​ ២នេះ។

យ៉ាង​ណា​មិញ​ ទាក់​ទង​នឹង​វត្តមាន​តួឯក​នេះ​ ធ្លាប់​កើត​ឡើង​ម្ដង​ហើយ​ កាល​ពី​ខែ​កក្កដា​ ដោយ​ពេល​នោះ​វិបសាយ​ Dara News ថែម​ទាំង​បាន​ចុះ​ផ្សាយ​ថា​ តារា​ស្រី​ដែល​ត្រូវ​គ្រង​តំណែង​តួ​ឯក​ស្រី​ក្នុង​រឿង​”ណាគី” វគ្គ​ ២​នេះ​ គឺ​ជា​តារា​ស្រី​ Pancake Khemanit។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​នោះ​ ក៏​បាន​ស្ងាត់​ និង​ជំនួស​មក​វិញ​នូវ​ព័ត៌មាន​ថ្មី​មួយ​ទៀត​ដែល​ហាក់​ដូច​ជា​ផ្ទុះ​ខ្លាំង​ជាង​ដំណឹង​ចាស់​ទៅ​ទៀត គឺ​តារា​ស្រី​ Yaya ទៅ​វិញ​ទេ ដែល​ជា​តួ​ឯក​ថ្មី​ក្នុង​រឿង។

ដោយឡែក​ បើ​មាន​ព័ត៌មាន​ផ្លូវ​ការ​ និង​ដំណឹង​ជាក់លាក់​ណាមួយ​ពាក់ព័ន្ធ​នឹង​ រឿងរ៉ាវ​នេះ​ Sabay នឹង​លើក​យក​ជម្រាប​ប្រិយមិត្តជា​បន្ត៕

Comments