ភ្នំពេញ៖ ដែលទើបឡើងស៊ើរីឡាន លោក សុគន្ធ ថេរ៉ាយុ ក៏ធ្វើឲ្យមហាជនងឿងឆ្ងលផងដែរ នូវការបញ្ចេញសារប្លែកនៅលើបណ្ដាញសង្គម។ ដោយដោយ រៀបរាប់ថា«ជីវិតមនុស្សម្នាក់ៗមានរឿងច្រើនណាស់»។ ក៏ពោលផងដែរថា «រឿងខ្លះធ្ងន់ធ្ងរពេក រហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មាន អ្នកណាក៏មានរឿងដែល អ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅ។ចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតា»។

តារាចម្រៀង សុគន្ធ ថេរ៉ាយុ រៀបរាប់បន្តថា «កុំកើតទុក្ខពេកអីបើជួបរឿងល្អទទួលយកទៅ តែកុំជោពេកអី ហើ​យ​​បើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបាន ប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅ កុំមួរម៉ៅក្តៅក្រហាយអី យើងគ្មាន​ស​ម្ថ​​តភាពទូលផែនដីតែម្នាក់ឯងបានទេ»។ ជាមួយនិងសារដដែលនោះលោកនិយាយព្រមទាំងលូងខ្លួន​ឯងថា« ត្រូ​វ​​​​​​ចេះរៀនសម្រាលទុក្ខចេញពីខ្លួនឯងខ្លះទៅ កុំបណ្តែតបណ្តោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេក រឿងមិនល្អជា​ផលនៃបាបចាស់ រីឯភាពមួរម៉ៅក្តៅក្រហាយជាបាបថ្មី ដែលធ្វើឲ្យអ្នករឹតតែក្តៅក្រហាយ រឹតតែកើតទុក្ខបន្ថែម ទ្រាំទៅថ្ងៃមិនចេះតែក្តៅ រហូតទេគង់នឹងជ្រេរទៅ ភ្លើងក៏មិនចេះតែឆេះរហូតដែរ គង់តែនឹង រលត់ទៅ យប់ក៏មិនចេះតែងងឹតរហូតដែល គង់តែមានថ្ងៃរះពេលព្រឹកឡើង ជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេ គង់តែមានការប្រសើរឡើង បើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មី» ។