ភ្នំពេញ៖ តារាសម្តែងនិងម៉ូដែល ពោរពេញដោយទេពកោសល្យសិល្បៈ និងការឲ្យតម្លៃលើផលិតផលក្រមាខ្មែរនោះគឺកញ្ញា មាន សូនីតា ដែលទាក់ទាញបានការគាំទ្រយ៉ាងខ្លាំងចំពោះរូបនាងរហូតទទួលបានងារជារាជនីក្រមា។ ថ្មីៗតារាស្រីដែលចូលចិត្តនៅភាពស្រស់ស្អាត និងធម្មជាតិរូបនេះ បានបង្ហោះរូបដែលទៅពញ្ញាក់ស្មារតីដល់សិស្សនិស្សិតដែលកំពុងតានតឹងនិងការសិក្សាទៀតផង។

ក្នុងនោះនាងក៏ភ្ជាប់ជាមួយនិងសារដែលមានអត្ថន័យយ៉ាងដូច្នេះថា«សប្បាយពេញទំហឹងហ្មង បានទៅ surprise ប្អូនៗនិស្សិត និងជួយឲ្យពួកគាត់បាត់ភាពល្វើយល្ហិតល្ហៃ មានកម្លាំងឡើងវិញ! កុំភ្លេច ណាណាណា!!! ខ្ញុំនឹងមានវីដេអូបង្ហាញអ្នកទាំងអស់គ្នាឆាប់ៗនេះ។ #CocaCola. It was so exciting to surprise and energize the tired students at slump time. Shhhhhh! Look forward to the video coming out soon. #CocaCola»។ ដូចនេះឃើញតារារូបនេះទោះបីទៅដល់ទីណាក៏សាងភាពស្រស់ស្រាយដល់អ្នកដែលនៅជុំវិញខ្លួនជានិច្ច។