ទោះធ្លាប់បរាជ័យវិថីចម្រៀង ៖ លេច​មុខ គៀត សុវណ្ណាឡាង ទៅ​ហង្ស​មាស​ សង្ស័យ​ចូលច្រៀងវិញ

0
197

ភ្នំពេញ ៖ តារាសម្តែងស្រី គៀត សុវណ្ណាឡាង ក៏ជាអតីតតារាចម្រៀងនៅក្នុង​ផលិត​កម្មភ្លេងរីខតស៍ ដែលជា មែកធាងជាមួយផលិតកម្មរស្មីហង្សមាស ប៉ុន្តែក្រោយ​ពីមើល​ឃើញមិនអាចសាងភាពល្បីលើវិថីចម្រៀងបាន ក៏វេចសម្ពាយលើកដៃ «បាយបាយ» ហង្សមាសមកចាប់អាជីពសម្តែង ស្រាប់តែផ្អើលដូចរំពឹង ដោយទទួលបាន​សុទ្ធតែ​ដំណែង​តួឯកគ្រប់រឿង ពិសេសលេចមុខក្នុងស្ប៉តពាណិជ្ជកម្មថែមទៀតផង។

យ៉ាងណាមិញក្រោយបរាជ័យសាងស្នាដៃលើវិស័យចម្រៀងនេះ ស្រាប់តែថ្មីៗនេះ គេបានឃើញស្រីស្អាតអ្នកគាំទ្រតែងហៅថាគូស្នេហ៍ដ៏សក្តិសម លឹម ជាឡាយ បានលេចមុខជាថ្មីថតរូបរួម រិន សាវ៉េត គួរភ្ញាក់ផ្អើល ក្នុងនោះអ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាស ក៏បានលើកឡើងថា ស្វាគមន៍ប្អូនស្រីក្នុងការត្រលប់មក RHM។ ជាមួយគ្នាក្រោយឃើញវត្តមានជាថ្មីរបស់ គៀត សុវណ្ណាឡាង អ្នកគាំទ្រជាច្រើនដាក់ការសង្ស័យថា ស្រី ស្អាតរូបនេះ និង វិលមកច្រៀងក្នុងទ្រនំចាស់ជាថ្មីបើទោះធ្លាប់បរាជ័យក្តី។ ទោះយ៉ាងណាមកដល់ពេលនេះគេមិនទាន់ទទួលបានព័ត៌មាន និងការបកស្រាយឲ្យច្បាស់លាស់ពីប្រភពសាម៉ីខ្លួន និងខាងផលិតកម្មនៅឡើយទេ។

Comments