ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃ​ទី​២២ខែសីហា ឆ្នាំ២០១៧នេះក្រសួង​បរិស្ថាន រៀបចំ​វេទិ​កាថ្នាក់​ជាតិ​លើក​ទី​២ នៅ​វិមានសន្តិភាព​ ស្តីពី «ការការពារ​ និង​អភិរក្សធនធានធម្មជាតិ​» ក្រោម​អធិ​ប​តីភាព​ ដ៏​ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ក្នុង​ពិធីបរិស្ថានថ្នាក់​ជាតិលើកទី​ពីរនេះ​ក៏​មាន​វត្តមាន​តារា​សិ​ល្បៈ​ល្បី​ជា​ច្រើ​ន​​ដូង ត្រូវបាន​អញ្ជើញចូលរួម​ផង​ដែរ ។

 

តាម​ការបង្ហាញ​ឲ្យ​ដឹងពី​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរប្រាប់​ថា វត្តមាន​តារាល្បី​ៗដែលត្រូវ​បាន​អញ្ជើញចូលរួម​ក្នុង​កម្មវិធីថ្នាក់​ជាតិ ស្តីពី ការការពារ និង​អភិ​រក្សធនធានធម្មជាតិនោះ មាន​ តារាល្បីៗ ដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខ​សោ​ភា កញ្ញា ឳកសុគន្ធកញ្ញា លោក អ៊ៀង ស៊ីធុល កញ្ញា ឌួង ហ្សូរីដា លោក ពូកុយ ជាដើម​។

ប្រធានសមាគមសិល្បករខ្មែរ និង​ជាចាងហ្វាង​ផលិតកម្ម​ សិល្បៈខ្មែរ ភាពយន្ត រូបនេះ​ ក៏​បានឲ្យ​ដឹង​ទៀត​​ថា «វេទិកា ស្តី​ពី​ ការការពារ​ និង​អភិរក្សធនធានធម្មជាតិ លើកទី២ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ត្រួត​ពិនិត្យ​លទ្ធផលនៃការអនុវត្តសេចក្តីសម្រេច​នៃវេទិកាថ្នាក់​ជាតិ​លើកទី​១ ស្តី​ពី ការការពារ​ និង​អភិរក្សធនធានធម្មជាតិ​ ដើម្បី​សិក្សា​លើបញ្ហាប្រឈមនានា និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្តបន្ត​។​