ភ្នំពេញ៖ តារាចម្រៀងសំឡេងស្រទន់មានមន្ដស្នេហ៍ប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបានលោក ឧកញ៉ា ឌួង ឆាយ ថៅកែហាង សោនក្លឹប បានរៀបចំ Surprise ខួបកំណើតឲ្យតារាចម្រៀងរូបនេះ ធ្វើឲ្យលោករំភើបក្រៃលែង ខណៈលោក កំពុងច្រៀងនៅលើឆាក នារាត្រីថ្ងៃ១៧ វិច្ឆិកាម្សិលមិញ នៅមជ្ឈមណ្ឌលកំសាន្តមួយ រាជធានីភ្នំពេញ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រំលេចឡើងនូវនំខេកដ៏ធំសម្បើមដែលមានចំនួន ៣ថ្នាក់ រចនាម៉ូដដ៏ប្រណិត ចារ្យដោយឈ្មោះតារាចម្រៀងបុរសសង្ហា ឆន សុវណ្ណារាជ ក្នុងរង្វង់នំផងដែរ ។ ទន្ទឹមនោះ មានការហ៊ោកញ្ជ្រៀវពីសំណាក់អ្នកចូលរួមកំសាន្តនៅក្លឹបនោះផ្ទាល់តែម្តង ។ ជាមួយនឹងការសប្បាយអ៊ូអរនោះ តារាចម្រៀងដ៏ល្បីសម្បូរខួបកំណើតគ្រប់រដូវ ឆន សុវណ្ណារាជ ក៏បានថ្លែងអរគុណទៅកាន់អ្នករៀបចំ Surprise ខួបកំណើត និងអរគុណបងប្អូនមិត្តៗយុវវ័យដែលបានចូលរួមទះដៃអបអរសាទរផងដែរ ៕

សូមទស្សនាវីដេអូ!!