មានក្ដីសុខណាស់! កាតុ ដឹកដៃស្វា​មីនិងក្រុមគ្រូសាទៅសាងក្ដីសុខ នៅ​ក្រៅប្រទេស

0
462

អ្នកនាង សុខ ចាន់ធីតា ហៅ កា តុ ក៏ជាប់ងារតារាពហុជំនាញ ទីផ្សាសិល្បៈ ផ្នែកច្រៀ​ង​កា​​ត់សក់ ច្រៀងរាំ ពិធីការិនី រួមទាំងការសម្ដែងកំប្លែង សុទ្ធតែធ្វើយ៉ាងល្អ ។ជាមួយ​គ្នា​នេះ​​​ដែរ ដោយតារាចម្រៀងសម័យ និងបុរាណ រូបនេះ កំពុងតែទទួលបា​នការគាំទ្រ​ពីសំ​ណា​ក់ទស្សនិកជននោះ គេសង្កេតឃើញមានចាប់អារម្មណ៍ខ្លាំងទៅលើរូបភា​ពសម្រ​ស់​រ​បស់អ្នកនាង កា តុ ខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមបង្ហោះរូបភាពជាច្រើនរបស់ អ្នកនាង សុខ ចាន់ធី​តា​ ហៅ កា តុ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងដំណើរកម្សាន្តរ​បស់​ខ្​លួន ទៅកាន់ប្រទេសថៃ ជាមួយនឹងក្រុមគ្រួសាររបស់នាង យ៉ាងសប្បាយរីករាយ និង​មានសុភមង្គល ក្រោយសម្រាកការងារបានមួយរយៈ។

ក្នុងដំណើរលើកនេះ គេសង្កេតឃើញថា តារាសាច់ចាំ កា តុ មិនមែនដើ​រលេង​ជាល​ក្ខ​ណៈគ្រួសារតូចនោះទេ គឺមានសមាជិកច្រើនបូករួមទាំង លោក ករុណា ពេជ្រ និង លោ​ក សុគន្ធ ថេរ៉ាយុ ផងដែរ៕

Comments