ភ្នំពេញ៖ ស្រីស្រស់រមែងបង្អួតសម្រស់ដើមទ្រូង ដែលទើបតែបង្ហាញមុខមាត់គូស្នេហ៍បណ្តើរត្រសង ក៏ធ្វើឲ្យផ្អើលអស់មជ្ឈដ្ឋានមហាជនសាទរ សមគ្នាណាស់។បែរជារំពេចនេះ ស្រីស្រស់មានកំណើតពីទឹកដីខេត្តព្រះវិហាររូបនេះបញ្ចេញ សា​ប្រតិកម្មខ្លាំងៗ លើមនុស្សប្រុសកេញចំណេញលើមនុស្សស្រី។

ក្រោយពីវិនាទីខ្លី ដែលល្បីថា នាង ដេននី ក្វាន់ ក៏អន្ទះសារចង់ចូលរោងការឆាប់ជាមួយសង្សា ដែលកំពុងទាក់​ទាញ​ការចាប់អារម្មណ៍ពីអ្នកគាំទ្រចង់ឃើញពិធីបញ្ចប់ជីវិតនៅលីវរបស់នាងនោះ នាងស្រាប់តែបង្ហាញរៀបរាប់ថា «មនុស្សខ្ញុំអាចនឹងសំដីអាក្រក់ តែខ្ញុំមិនចេះលាក់ពុតត្បុតកុហកក្រឡិចក្រឡុចច្រើនទេ ឃើញម៉េចថាហ្នឹងខឹងក៏មិនយូរដែរ តែកុំធ្វើអោយខ្ញុំស្អប់ ព្រោះបើស្អប់សូម្បីតែក្នុងយល់សប្តិក៏មិនខ្ចី មើលមុខអ្នកអែងដែរ»។ យ៉ាង​ណា​មិ​ញ​​កញ្ញា ដេនី ក្វាន់ មិនបញ្ចាក់នៅឡើយទេថាមានរឿងអ្វីជាមួយអ្នកណានោះឡើយ។