ជំងឺគ្រុនឈាមផ្ទុះឡើង៖ មន្រ្តីសុខាភិបាលខេត្តក្រចេះអំពាវនាវឳ្យមានការប្រុងប្រយ័ត្នខ្ពស់

0
346

ខេត្តក្រចេះ៖ ខណៈអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ មន្រ្តីក្រសួងសុខាភិបាល ក៏បង្ហាញក្តីបារម្ភជំងឺគ្រុនឈាមផ្ទុះឡើង ពិសេសនៅខេត្តបែកឥសាននៃប្រទេស ខេត្តក្រចេះ និងរតនគិរី ។

ក្នុងក្តីបារម្ភនេះ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីសុខាភិបាលខេត្តក្រចេះបានឳ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះថា ក្នុងខេត្តក្រចេះ ជំងឺគ្រុនឈាមមានការកើនឡើងជាខ្លាំង បើគិតពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មានតែ ៣០ករណីប៉ុណ្ណោះដែលធ្លាប់តែកើតឡើងមកលើកុមា តែនៅដើមឆ្នាំ២០១៩នេះ មានរហូតទៅដល់ ៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬមនុស្សពេញវ័យ និងចាស់នោះទេ

ហើយតំបន់មួយចំនួនទទួលរងខ្លាំងជាងគេ គឺឃុំមួយចំនួនក្នុងស្រុកស្នួល និងស្រុកចិត្របុរី មានមនុស្សចាស់ ៦ករណី មានស្លាប់ ៣នាក់ ក្នុងនោះក៏មានមនុស្សធំអាយុលើស១៥ឆ្នាំម្នាក់ បានស្លាប់ផងដែរ។ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីសុខាភិបាលខេត្តក្រចេះក៏បានបញ្ជាក់ដែរថា កត្តាដែលជំរុញឱ្យកើតមាននូវជំងឺនេះឡើង គឺកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀង ធ្លាក់មកយ៉ាងគំហុគ បង្កឱ្យមានការកើតឡើងលឿន។ ហើយអាការៈសង្ស័យនៃជម្ងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម។

Comments