គួរឱ្យសរសើរ! កូនស្រីអ្នកខ្សត់ឆ្លៀតជួយរើសអេតចាយពេលយប់យកប្រាក់ទៅរៀនពេលថ្ងៃ

0
277

ហ្វេសបុក៖ ពិតជាអួលដើមកបន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹក ខណៈគណនីហ្វេសបុកមួយឈ្មោះ Mss Vatey បានបង្ហោះរៀបរាប់ពីខ្សែជីវិតរបស់ក្មេងស្រីម្នាក់ដ៏សែនកំសត់យ៉ាងដូច្នេះថា«អាណិតខ្លោចចិត្ត កូនស្រីចេញពីរៀនដើរហាលភ្លៀងរើសអេតចាយជាមួយម្តាយ សំដី ចរិត ល្អណាស់កូននឹង ពេលខ្លះម្តាយដើរហត់អង្គុយមុខម៉ាតគេបញ្ចុកបាយកូន កូនកត់អក្សរ មីងសង្ឃឹមថា តិចទៀតក្មួយនឹងល្អប្រសើរជាងនេះ មីងអាយុច្រើនមីងមិនដែលស្គាល់លំបាកដូចក្មួយ តែមីងយល់អារម្មណ៍ក្មួយអានិតក្មួយ មីងគ្មានអីអោយក្មួយ មីងអោយអាវ មីងមួយឆុត មីងសង្ឃឹមថា ជីវិតក្មួយនឹងប្រែប្រួលនៅថ្ងៃណាមួយណាក្មួយស្រី»។

ស្ត្រីរូបនេះក៏បន្ត រាល់ដងអោយទឹកដោះគោ និងលុយមួយម៉ឺនពីរម៉ឺន ថ្ងៃនេះអោយអាវ1ឈុតដើរញញឹមជាប់ គ្នានិយាយ អរគុណមីង ខ្ញុំស្រលាញ់ណាស់ ព្រោះខ្ញុំអត់មានអាវល្អ ដើរកាត់ហាងមីង ធ្វើអោយមីងយំរាល់ថ្ងៃ ថ្មើនេះកូនគេផ្សេងប្រហែលគេងបាត់ហើយ តែក្មួយនៅដើររើសអេតចាយនៅឡើយ យកមេឃធ្វើដំបូល ក្រោមមេឃតែមួយវាសនាខុសគ្នា អ្វីក៏ដោយរៀនមើលគំរូអ្នកក្រោមខ្លះ មីងជួយក្មួយបានល្មម វាមិនច្រើន មីងជួយក្មួយតាមសម្ថភាពមីង ព្រោះមីងក៏មិនមែនអ្នកមាន អ្វីដែលសំខាន់ក្មយមានទឹកចិត្តខ្លាំង និងខំរៀន My ក្តីសុខ។

Comments