ប្រពៃណាស់៖ មាស សុខសោភា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាស​នាតាមរយៈទីងមោង

0
235

ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រួយស្រែសរបស់ផលិតកម្មថោន អ្នកនាង មាស សុខសោ​ភា ​នៅថ្ងៃទី១១ ខែមិថុនា នេះបានបង្ហាញសារដ៏ទាក់ទាញចំណាប់អារម្មណ៍មួយ ដោយភ្ជា​ប់​រូបទីងមោងដែលធ្វើឡើងមានមុខមាត់ដូចនាងហើយពោលថា«កាលពីតូច មាស សុខសោភា ក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេ​ស​គឺទីងមោង មាស សុខសោភា»។

ពីចេតនាកោតសរសើរទេព្យកោសល្យស្នាដៃកូនខ្មែរតារាចម្រៀងស្រីល្បីប្រចាំប្រទេសរូបនេះ​​ក៏បន្តថា«នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោ​យគំនិតច្នៃប្រឌិតមួយនេះ នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩នេះ និងមិនធ្វើអោ​យ​អូ​ន​តូចៗរត់ទៀតទេ។ មាស សុខសោភា សូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូ​ល​រួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោង មាស សុខសោភា ក៏ដូចជាសូមគោរ​ព​អ​ញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា»។

តាមរយៈសារស័ព្ទរ៉ាយរ៉ាប់ឡើងរបស់តារាស្រីល្បីឈ្មោះរូបនេះ ហាក់ទទួលបានការចាប់អារ​ម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រក៏លាន់មាត់ឡើ​ង​ថា« សូមសរសើរទឹកចិត្តដែលមិនក្រោធ ពេលគេធ្វើជារូបសោភា»។

Comments