ចែករំលែកផងក្រែងមានអ្នកជួយ! ដូនជរាខ្នងកោងដល់ដីខំប្រឹងរែកនំលក់ដើម្បីក្រពះ

0
398

ហ្វេសបុក៖ ស្ទើរតែទប់ទឹកភ្នែកពុំបាន ស្របពេលបានឃើញការចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេសបុកពីគណនីផេកមួយឈ្មោះ Khmer Gallery បានបង្ហោះរូបភាពដ៏គួរឱ្យសង្វេគ ខណៈដែលដូនជរាកំសត់ម្នាក់ខំប្រឹងរែកពុនទាំងដែលកំលាំងកំហែងក្នុងខ្លួនស្ទើរតែគ្មានដើម្បីបានប្រាក់បន្តិចបន្តួចបន្តជីវិតដ៏លំបាកមួយនេះ។ ក្នុងនោះប្រភពខាងលើក៏បានរៀបរាប់យ៉ាងដូច្នេះថា៖

«កាលកូននៅតូច កូនជាអម្រែកម៉ែ…កូនធំកាលណា ក៏អម្រែកនេះនៅតែជាអម្រែករបស់ម៉ែដដែល… នេះហើយអម្រែកជីវិតម៉ែ!…»។ ឃើញដូចនេះក៏មានអ្នកលេងបណ្ដាញសង្គមបានចូលខមិនសួររកពីទីតាំងរបស់លោកយាយ បន្ទាប់មកប្រភពខាងលើក៏បានប្រាប់យ៉ាងដូច្នេះថា « លោកយាយតែងតែរែកនំលក់នៅម្តុំវិមានឯករាជ្យ ក្រុងដូនកែវ ខេត្តតាកែវ ជាប្រចាំ។»។

Comments