សួស វិហ្សា ថម មី ថា ថ្ងៃរៀបការ មិនទាន់គិតទេ គិតរឿង​បើជំ​នួ​ញ​ធំ​សិន

0
192

តារាចម្រៀង សួស វីហ្សា និងថម មី លើជីវិតស្នេហាឈានដល់ចំណុចពាក់ក​ណ្តាលអា​ពា​ហ៍ពិពាហ៍ហើយ ពោលគឺថ្ងៃទី៧ខែ ខែមិថុនា ឆ្នាំ២០១៩ ជាវេលា​បញ្ចប់ពា​ក្យស្នេ​ហា​នៅជាគូសង្សានិងគ្នា មករណ្តុំពាក្យថ្មី ជាគូដណ្តឹងនិងគ្នា សួស វីហ្សា និង ថម មី ។

រំពេចនឹងពិធីភ្ជាប់គូជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍ ដែលទើបមា​នអាយុមិន​ទាន់បា​ន​មួ​យសប្តាហ៍នេះដែរ ក៏មានព័ត៌មានចេញពីគូស្នេហ៍តារាមួយគូនេះថា មានគម្រោង​បើក​ជំ​​នួញធំ មុនរើសថ្ងៃក្រាបផ្ទឹមនឹងគ្នា។

តារាចម្រៀងស្រីរូបនេះថ្លែងថា «ដោយសោតែមួយរយៈពេលចុងក្រោយនេះ នាងមាន​ភា​ព​ជោគជ័យខ្លាំងក្នុងវិស័យសល្បៈ និងមានជំរុញពីចាស់ទុំផងដែរនោះ ពួក​យើង​ជោ​គជ័យលើការងារហើយ ហើយក៏ដល់ពេលគិតពីជីវិតគូដែរ អ៊ីចឹងខ្ញុំទាំង ២ នាក់ (ថមមី និ​ង​សួស វីហ្សា) ក៏សម្រេចចិត្តភ្ជាប់ពាក្យ និងមានគម្រោ​ងចូលរោង​ការនៅចុង​ឆ្នាំនេះ​ឯ​ង»។

កញ្ញា សួស វីហ្សា ក៏បានបង្ហើបប្រាប់ពីគម្រោងថ្ងៃអនាគតផងដែរថា៖ «បន្ទាប់ពីរៀប​ការ​ហើ​យក្រៅពីការងារសិល្បៈពួកយើងក៏មានគម្រោងធ្វើជំនួញដែរ ទី ១ គឺរកស៊ីខាង​អច​ល​​​​​​នទ្រព្យ ទី ២ បើកហាងលក់ប្រភេទខូស្មិចទិក (គ្រឿងសម្អាង) និងទី ៣ បើកកន្លែ​ង​ល​ក់អីញ៉ាំ ឬកន្លែងផឹកស៊ីអីហ្នឹង គ្រាន់តែថា ពួកខ្ញុំមានគម្រោងថា បើកជាលក្ខ​ណៈធំៗ​ដែរ​»។

Comments