កៀបស៊ីហើយ! បែកធ្លាយវីដេអូប៉ូលីសចរាចរណ៍ដាក់ប៉ារ៉ាស់ផាកពិន័យយកលុយឆៅៗមិនចេញវិក្កយបត្រ (មានវីដេអូ)

0
507

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានគណនីផេកមួយឈ្មោះ Stoner Meme បានបង្ហោះវីដេអូមួយពាក់ព័ន្ធនឹងមន្ត្រីប៉ូលីសចរាចរណ៍មួយកន្លែងនៅមុខវត្តស្ទឹងមានជ័យ បានដាក់ប៉ារ៉ាស់ធ្វើការផាកពិន័យទៅលើប្រជាពលរដ្ឋដែលមិនគោរពច្បាប់ឆៅៗ ដោយមិនចេញវិក្កយបត្រដើម្បីកិបលុយទុកក្នុងហោប៉ាវ។

រឿងរ៉ាវនេះក៏ផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយប្រភពខាងលើក៏បានភ្ជាប់សំណេរបន្ថែមពីវីដេអូយ៉ាងដូច្នេះទៀតថា «តើគួរទុកទៀតទេប៉ូលីសដាក់ប៉ារាស់ផាកមិនចេញវិក្កយបត្រយកលុយឆៅឆៅរាល់ថ្ងៃ? ហើយនិយាយសុទ្ធតែគ្មានលុយមិនបាច់និយាយជាមួយពួកគាត់ទេ នេះហើយប៉ូលីសស្រុកខ្មែរ គ្នាអ្នកខ្លះអត់លុយសំចុះតិចតួចក៏អត់បានដែរ ដាច់ខាត អត់មួក 15000រៀល អត់កញ្ចក់ 25000រៀល បើដាក់កញ្ចក់ខុស 10ម៉ឺន មិនបាច់តវ៉ាតវាច្រើនលើកឡើងឡាន ហើយគំរាមអត់សរសេរវិក័យបត្រអោយទៀត ថាបើអត់មានអានឹងហែងយកម៉ូតូអត់បាន តើគួរមានវិធានការអ្វី អត់បើថតបានស្រស់ៗប៉ុណ្នឹងហើយ?» ប្រភពខាងលើក៏បានបន្ត បើទុកអញ្ចឹងតទៀតអស់ជំនឿលើច្បាប់ហើយ ដាក់ប៉ារាស់ចាប់មុខវត្តមុន្នី ជិតផ្សាស្ទឹងមានជ័យថ្មីរាល់ថ្ងៃ Share 1 ដើម្បីលុបបំអំពើពុករលួយ។

Comments