សាទរផង ៖ អ៊ុន អាលីហ្សា ងារ​តារាសិចស៊ី នាទីជាប៉ូលិស ចូល​រោង​ជ័យចុងខែនេះ

0
221

ភ្នំពេញ ៖ តារាសម្តែងស្រីល្បីច្រើនឆ្នាំ ងារកំពូលសម្រស់ អ៊ុន អាលីហ្សា បានធ្វើឲ្យ​អ្នក​គាំទ្រកើតនូវក្តីរីករាយលាយឡំពាក្យសាទរ គ្រាដែលមុននេះក្នុងវីដេអូឡាយ ខណៈ​កំពុង​ជិះឡាន បានឲ្យដឹងដំណឹងនាងចូលរោងជ័យរួមបុរសមហាសំណាង អាច​ក្រសោបប្រាណដ៏ក្រអូប ទន់របស់នាងបាន។

វីដេអូខ្លីរៀបរាប់ប្រាប់អ្នកគាំទ្រ ស្របពេលកំពុងធ្វើដំណើរទៅមើល​រ៉ូបត្រៀមចូល​រោង​ជ័យ តារាស្រីមានឋានៈជាប៉ូលិសក្របខណ្ឌផងនោះ បានបញ្ជាក់ថា «មង្គល​ការនាង​ធ្វើឡើងនៅថ្ងៃទី២២ នេះហើយ នៅកោះពេជ្រ សូមបងប្អូនទាំងអស់ដែលនាង​បាន​អញ្ជើញ​ទៅចូលរួមកុំភ្លេចឲ្យសោះ»។ ជាមួយគ្នានឹងការបង្ហាញ ព្រមដោយទឹក​មុខអៀ​នប្រៀនក្នុងសភាពមនុស្សស្រីជិតបានគូគាប់ ក៏ត្រូវអ្នកគាំទ្រសុំមើលមុខ​បុរសជាតៃកុង​ឡាន ដែលគេដឹងថាជាអនាគតស្វាមីក្នុងពេលខ្លីនេះ ក៏ត្រូវតារាសាច់សមុខសម ថ្ពាល់ស្រស់ អ៊ុន អាលីហ្សា ប្រាប់ថា «សុំលាក់សិនហើយ ចាំដល់ថ្ងៃចាំបង្ហាញ»។

Comments