ស្វីតណាស់តើ! ឧញ៉ា ឡេង ណា វ៉ាត្រា បង្ហាញរូបភាពផ្អែមល្ហែមជា​មួយភរិយ៉ាផ្អើលមហាជន

0
634

លោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញអចលនទ្រព្យវ័យក្មេងម្នាក់ ដែលពេល​នេះ​អាចនិយាយថាការងារ និង មុខជំនួញរបស់លោកបានរីកដុះដាលដូចផ្សិត និង កំ​ពុង​ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។

មិនត្រឹមតែពូកែក្នុងមុខជំនួញរកស៊ីប៉ុណ្ណោះទេ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ក៏​ធ្វើ​​ឲ្យមជ្ឈដ្ឋានមហាជនមិនតិចទេ លាន់មាត់សរសើរ លើរូបថតមួយ បង្ហាញ​ភា​ពផ្អែ​មល្ហែមបង្អួតលើបណ្តាញសង្គម។ ឃើញរូបថតមួយសន្លឹករបស់លោកឧកញ៉ាឡេង ណា​វ៉ាត្រា និង ភរិយានោះហើយបានធ្វើឱ្យអ្នក ហ្វេសប៊ុក ជាច្រើនលាន់មាត់ថា ស្មា​ន​ថា​ចេះតែរកស៊ីមួយមុខ មានឯណាលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ក៏ចេះស្វី​ត​ណាស់ដែរ ។

អាចនិយាយបានថានេះជារូបថតកម្រមួយដែល អ្នកលេងហ្វេសប៊ុកបានឃើញ ព្រោះ​ក​ន្ល​ងមកលោកឧញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា មិនដែលបង្ហោះរូបស្វីតៗ ផ្អែមល្ហែម​បែ​ប​នេះ​ឡើយ។ អ្វីដែលចាប់អារម្មណ៍ជាមួយរូបថតមួយសន្លឹកនោះគឺលោកឧកញ៉ា ឡេង ណា​វ៉ាត្រា ក៏បានសរសេរសារថា «ជម្រើសល្អរបស់ប្រុសៗ ចង់ថើបគេមិនចាំ​បាច់បង្ខំប​បួលគេថតទៅចប់រឿងហើយ (សើច…)» ៕

Comments