កុំភ្លេចបងប្អូន ម៉ោង១១យប់នេះ កម្ពុជា ជួប ប៉ាគីស្ថាន ជើងទី២ ដណ្តើម​កៅអី​ទៅលេង World Cup ២០២២

0
177

កាតា ៖ ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiersវគ្គជម្រុះ Preliminary Joint Qualification Round 1 ជើងទី២ រវាង​ក្រុមបាល់ទាត់​រហស្សនាមគោព្រៃកម្ពុជា តទល់​ ប៉ាគីស្ថាន នឹងធ្វើឡើង​នារាត្រីនេះ នៅម៉ោង​ប្រមាណ​១១ យប់ (ម៉ោងនៅកម្ពុជា) ក្នុងទីក្រុងដូហា ប្រទេសកាតា។ គួររំឭកឲ្យដឹង​កាល​ពីជំនួប​ជើងទី១ក្នុងទឹកដីកម្ពុជា ម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ​ដោយអាច​បំប៉ោងសំណាញ់ទីប៉ាគីស្ថាន​បានចំនួន​២គ្រាប់នៅចុងម៉ោង​ ដែលធ្វើបានដោយ សៀង ចន្ធា និងរៀមច្បងវ័យច្រើន គួច សុគម្ភៈ។

ចំពោះការប្រកួតនារាត្រីនេះដើម្បី​អោយ​បងប្អូន​អ្នក​គាំទ្រកម្ពុជា បានទស្សនាការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានទទួល​ធ្វើការផ្សាយ ទៅកាន់គណនី Mycujoo របស់សហព័ន្ធបាល់ទាត់ ប៉ាគីស្ថាន ក្រោយស្ថា​នីយ៍ទូរទស្សន៍ក្នុងស្រុកនៅកម្ពុជា ក៏មិនអាចទិញសិទ្ធផ្សាយបន្តផ្ទាល់មកកម្ពុជាបានដែរ។

Comments