គាំទ្រទេបងប្អូន ៖ ទឹម រដ្ឋា ប្រកាន់​ជំហរចិត្តធ្ងន់ ទោះមិនបាន​តួឯក​រឿង​ថ្មី

0
181

ភ្នំពេញ ៖ មហាជនតាមដានវិស័យ​ភាពយន្តខ្មែរ​តែង​ឃើញ ទឹម រដ្ឋា តារាស្រីរាងស្អាត ដើរតួឯកស្ទើរគ្រប់រឿង ដ្បិត​ទេពកោសល្យ និងសមត្ថភាព​របស់នាង​ហាក់លេចធ្លោ ពិសេស​​ធ្លាប់​ត្រូវផលិតករ​មួយចំនួន​លើកថា «រដ្ឋា មានចំណុចពិសេស» ប៉ុន្តែថ្មីនេះរឿង​ភាគ​​លើប៉ុស្តិ៍លេខ ​៥​ ​ដែល​មាន​ចំណងជើង​ថា​ ​«​​ភ្លើង​គំនុំ​» ទឹម រដ្ឋា មិនបាន​ទទួល​តំណែង​​តួឯកឡើយ​ ​ដោយ​នាង​ជា​​តួអង្គ​កាច​ឆ្នាសឆ្នើម​ប៉ុណ្ណោះ។

ចំពោះ​ការបាត់ឱកាសក្តាប់តំណែងតួឯកនេះ ត្រូវតារាស្រីតែងសាងស្នេហ៍បុរស​បរទេស​ រូបនេះ​ប្រកាន់ជំហរ​មិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ នាងថា «ទោះមិនបាន​​សម្តែង​ជា​តួឯកស្រី​ ​តែ​នាង​សម្តែង​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​ផង​ដែរ​ ​ហើយ​នាង​ក៏​មិន​ខ្វល់​ពី​ការ​សម្តែង​តួឯក ​ឬ ​តួរង​នោះឡើយ» ចំពោះរឿង​ ​«​ភ្លើង​គំនុំ​»​ នេះមាន​តួឯកស្រី​​ ​ឌី​ ​សូ​នី​ត្តា​ ​និង​តួឯកប្រុស លោក​ ​ឆឹម​ ​សក្ក​ដា​ ​។

Comments