អាថ៌កំបាំងនៅពីក្រោយសាច់ដុំស្អាត ខេមរៈ សិរីមន្ត ត្រូវបានទម្លាយ

0
180

ភ្នំពេញ ៖ ខេមរៈ សិរីមន្ត កំពុងស្រូបបានប្រជាប្រិយយ៉ាងខ្លាំងក្លាពីមហាជន ទោះបីលោកបានផ្អាកពីសិល្បៈកាន់ទុក្ខប្អូនស្រីអស់៣ខែក្តី ប៉ុន្តែក្នុងដំណើរវិលវិញលើវិថីសិល្បៈត្រូវទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ ខណៈក្រៅពីទឹកដម រូបរាងលោកកាន់តែស្អាត ពោលគឺសាច់ដុំរបស់លោកហាប់ណែន និងទាក់ទាញខ្លាំងរហូតត្រូវអ្នកខ្លះលួចសួរវិធីសាស្រ្តថែមទៀតផង។

ជុំវិញអាថ៌កំបាំងរូបរាងដ៏ស្អាតសិចស៊ីទាក់ទាញនេះ ត្រូវបានលោក អ៊ិត សុធា ជាម្ចាស់ ជ័យលាភីលេខ៤ កម្មវិធី Mister United Worldឆ្នាំ ២០១៩ និងជាគ្រូ បង្ហាត់លោក ខេមរៈ សិរីមន្ត ផ្ទាល់ បានបញ្ជាក់ថា សិរីមន្ត បានប្រើពេលហាត់ជាមួយលោក ត្រឹមតែ១ខែ ប៉ុណ្ណោះ ធ្វើឲ្យសាច់ដុំមានការកែប្រែខ្លាំងស្អាតជាទីពេញចិត្តតែម្ដង ដំបូងឡើយ សិរីមន្ត មិនទាន់មានសាច់ដុំស្អាតដូចបច្ចុប្បន្ននោះទេ ប៉ុន្តែក្រោយពេលបានចូលមកហាត់នៅក្លឹបហាត់ប្រាណជាមួយលោក ត្រឹម១៥ថ្ងៃចាប់ផ្ដើមមានការកែប្រែយ៉ាងលឿនតែម្ដង ក្នុងមួយសប្ដាហ៍ សិរីមន្ត បានចំណាយពេលហាត់យ៉ាងតិច៥ទៅ៦ ថ្ងៃ ហើយក្នុង១ថ្ងៃ ប្រើពេល ២ម៉ោង និងអាចឈានដល់៣ម៉ោង។

ទន្ទឹមការហាត់ប្រាណយ៉ាងទៀតទាត់ គ្រូបង្ហាត់រូបនេះបានលើកឡើងថា ការញ៉ាំក៏ត្រូវញ៉ាំអាហារ តាមក្បួនខ្នាតឲ្យទៀងទាត់ផងដែរ ដោយមុនហាត់ត្រូវញ៉ាំពង៧គ្រាប់ ឬសាច់គោ ក្រោយហាត់ ត្រូវញ៉ាំអាហារមានជាតិខាប់ច្រើន និង អាហារជាច្រើនប្រភេទទៀត។ លោកក៏បានសរសើរ ខេមរៈ សិរីមន្ត ជាសិស្សម្នាក់ឧស្សាហ៍ និងមានភាពអំណត់ខ្លាំង ដែលធ្វើឲ្យការហាត់របស់លោកទទួលបានសាច់ដុំដូចបំណងដោយប្រើពេលខ្លីប៉ុណ្ណោះ។

Comments