ចូលរួមត្រេកអរ ៖ កសិករដាំ​ល្ពៅ​នៅព្រះវិហារ រំភើបខ្លាំង ឆ្នាំនេះ​លក់​បានថ្លៃខ្ពស់

0
335

ព្រះវិហារ ៖ ប្រជាកសិករនៅខេត្តព្រះវិហារ ដែលកំពុងប្រមូលផលដំណាំល្ពៅ បាន​បង្ហាញ​នូវអារម្មណ៍រីករាយលាយស្នាមញញឹមស្ទើរគ្រប់ៗគ្នា ខណៈដែល​តម្លៃ​ផ្លែ​ល្ពៅ​ឆ្នាំនេះមានតម្លៃខ្ពស់គ្រាន់បើ ទទួលបានប្រមាណ ២៥០០រៀលក្នុង១គីឡូក្រាម ។

លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញ​រូប​ភាព បន្ថែមដោយសារខ្លីថា «ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូល​ផល​ល្ពៅ លក់បានតម្លៃថ្លៃល្អ និង មានទិន្នផលខ្ពស់។ ក្នុងឆ្នាំ ២០១៩នេះ មានផ្ទៃដីដាំដុះ​ដំណាំ​ល្ពៅមានប្រមាណជិត ២០០០ហិកតា នៅទូទាំងខេត្តព្រះវិហារ ។ ដោយ​ទទួល​បានទិន្នផលជាមធ្យម ២៥តោនក្នុង១ហិកតា។ ហើយតម្លៃលក់ផ្លែល្ពៅនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩នេះគឺមានតម្លៃ ២៥០០ រៀលក្នុង១គីឡូក្រាម »។

Comments