បះរោម! ស្ដាប់ប្រវត្តិស្ត្រីឃាតកឈាមត្រជាក់ប្រលេះសាច់មិត្តភក្ដិជាកង់ៗល្បីមានប្ដីដល់ទៅ…

0
1349

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ «ដឹរេដហ្គោរបារ» នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្លាប់និងបានកាត់សាកសពជាបំណែកៗបោះចូលទន្លេ ទៅលើជនរងគ្រោះដែលជាមិត្តភក្ដិឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែរ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។

បើតាមការស៊ើបសួរពីនាក់ជិតខាងបានឱ្យដឹងថា ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺជនសង្ស័យមានជំពាក់បំណុលគេជាច្រើននាក់ ហើយមានប្តីដល់ទៅ៦នាក់ឯណ្ណោះ (ប្តីទី១ មានកូន១, ទី២ មានកូន២, ទី៣ មានកូន១ ទាំងបីនាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤ មានកូន១, ប្តីទី៥ គ្មានកូន និងទី៦ គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។

Comments