ស្ងាត់រឿងអាស្រូវ៖ នី មុនីនាថ សកម្មការងារមនុស្សធម៌កៀរគរអ្នកសិល្បៈ និងសប្បុរសជនចូលរួមជួយក្មេងៗ គ ថ្លង់

0
181

ភ្នំពេញ៖ តារាសម្តែងស្រីល្បីថាជាតួសម្រក់ទឹកភ្នែកកញ្ញា នី មុនីនាថ ក្រោយស្ងប់ស្ងាត់រឿងបណ្តឹងទារប្រាក់សំណងជាង ១០ម៉ឺនដុល្លារ ពីបុរសដែលជាអតីតគូដណ្តឹងឆ្លងទ្វីបលោក អ៊ឹង សូឡា ជាងមួយឆ្នាំមកនេះ បែរសកម្មការងារមនុស្សធម៌កៀរគរអ្នកសិល្បៈ និងសប្បុរសជនចូលរួមសហការនាំយកអំណោយទៅជួយដល់សិស្សានុសិស្សជាកុមារគថ្លង់។

ដោយតារាសម្តែងស្រីដែលទើបតែបានផ្ទុះនូវការងឿងឆ្ងល់ពីភាពប្រែប្រួលនៃរូបសម្ផស្សរបស់នាង ក្រោយពីថតកុនភាគរឿង «មុខកាំបិតមុខស្នេហ៍» ចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍បាយ័ននាពេលថ្មីៗនេះ ក៏លើកឡើងលើបណ្ដាញសង្គមខ្លួនថា«នេះគឺជាលើកទី៣ហើយដែលបងស្រីមានឱកាសនាំយកក្តីស្រលាញ់ដ៏ធំៗមកផ្ញើរដល់ប្អូនៗ និងនាំយកសម្ភារៈចាំបាច់ក្នុងការសិក្សា និងការប្រើប្រាស់ប្រចាំថ្ងៃមកជូនប្អូនៗកំព្រា ពិការ គថ្លង់ នៅក្នុងវិទ្យាល័យអប់រំពិសេស កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនានេះ ហើយបងក៏បាននាំប្អូនៗដែលមកពីសាលាអន្តរជាតិ ចុង អ៊ីង មកលេងផងដែរ »។

កញ្ញា នី មុន្នីនាថ បន្តថា «នាងខ្ញុំសូមអរគុណជាច្រើនទៅដល់សាលាអន្តរជាតិ ចុង អ៊ីង Zhong Ying International School និងក្រុមហ៊ុន PDS Tranding Co, LTD ដែលបានជួយរៀបចំកម្មវិធីសប្បុរសធម៌នេះ ក៏ដូចជាក្រុមហ៊ុន PTT Cambodia និងលោកគ្រូ chet sok ចំនួន200$ និងសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគទៅដល់ប្អូនៗកំព្រា ពិការ គថ្លង់ នៅក្នុងវិទ្យាល័យអប់រំពិសេស។ ជាចុងក្រោយបងស្រី និងសប្បុរសជនទាំងអស់និងនៅក្បែរប្អូនៗគ្រប់ពេលវេលា និងនៅជាកម្លាំងចិត្តដ៏ធំៗសម្រាប់ប្អូនជារៀងរហូត។ សូមអោយប្អូនៗខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួន និងប្រទេសជាតិ ប្រៀបបីដូចជាដើមឈើដែលដាំនៅថ្ងៃនេះ និងដុះផ្លែផ្កានៅថ្ងៃស្អែក។ ផ្ញើរក្តីស្រលាញ់ដ៏ធំៗពីបងស្រី និងសប្បុរសជនទាំងអស់…»។

Comments