ស្ដាយក្រោយហួសពេល! យុវជនរៀបរាប់ពីជីវិតឈ្លោះប្រកែកគ្នាលាបងប្រុសជាលើកចុង

0
654

ក្រោយ ហ្វេសបុក៖ ផ្ទុះការចែកចាយតៗគ្នាពេញបណ្ដាញសង្គមហ្វេសបុកពីគណនីមួយឈ្មោះ ថង ក្វាវ បានបង្ហោះសារដ៏កំសត់មួយ ខណៈសោកស្ដាយរឿងពីអតីតដែលខ្លួនតែងតែចង់ឈ្នះនិងឈ្លោះប្រកែកគ្នាជាមួយបងប្រុសរបស់ខ្លួន តែពេលនេះឈ្នះបានត្រឹមអង្គុយមើលរូបថងបងប្រុសជាលើកចុងក្រោយដោយមិនអាចនិយាយអ្វី។ នេះបើតាមការរៀបរាប់របស់ ថងក្វាវ យ៉ាងដូច្នេះថា៖

«ឈឺសុខចិត្តទ្រាំ ខ្លាចបងប្អូនក្រុមគ្រួសារអស់លុយច្រើននរណាក៏មិនខ្ចីប្រាប់មួយម៉ាត់ រហូតដល់ថ្ងៃចុងក្រោយ! ពេលឈ្លោះគ្នាខ្ញុំតែងតែចង់ឈ្នះបងខ្ញុំ ឥលូវខ្ញុំឈ្នះហើយគាត់អោយខ្ញុំឈ្នះហើយ ឈ្នះទាំងលែងបានឃើញមុខជារៀងរហូត លែងមានបងម្នាក់នេះឲហៅទៀតហើយ មើលតែរូបថតទៅញញឹមស្រស់ណាស់ មិនទំនងជាទៅចោលប្អូនសោះ! ចង់ផ្តាំផ្ញើរទៅដល់អ្នកដែលមានបងប្អូនគួរយកពេលស្លាញ់គ្នាឱ្យច្រើនៗកុំឈ្លោះគ្នាណា កុំអោយអភ័ព្វដូចបងខ្ញុំទៅចោលខ្ញុំទាំងនៅក្មេង»។

Comments