សរសើរទឹកចិត្ត៖ លោកពូ សុះ ម៉ាច ឆ្លៀតពីការងារដ៏មមាញឹកជូនអំ​ណោយសិល្បៈចាស់ជរាតំណាងស​មា​គម

0
133

សង្គម៖​ លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ និងជាតារាជើងចាស់ប​ច្ចុប្បន្នកំពុងមានភាពមមាញឹកខ្លាំងជាមួយការងារសិល្បៈនោះ ក៏ឆ្លៀតធ្វើជាតំណាងជំនួសប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម មកប្រគល់អំណោយជូនសិល្បករចាស់ជរាលោកតា មិន សារិន។

ជាមួយទឹកមុខពោរពេញដោយស្នាមញញឹមនោះ តារាជើងចាស់រូបនេះក៏បានលើកឡើងដែរថា« លោកតា មិន សារិន តារាសម្ដែងជើងចាស់ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយ ឈឺក្រពះចុកឆ្អល់ ឈឺនិងហឹងត្រចៀក»។ យ៉ាងណាមិញក្រោយពីបានទទួលអំណោយមូលនិធិសិល្បករចាស់ជរានេះហើយ លោកតាក៏មិនភ្លេចផងដែរនូវពាក្យថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថមដល់សមាគមដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។

Comments