ស្ងាត់ៗ ខាន់ ជេមស៍ ចេញចម្រៀង Original បំពេអារម្មណ៍ទស្ស​និក​ជ​ន(មានវីដេអូ)

0
82

ភ្នំពេញ៖ រំពេចពីចេញមុខប្ដេជ្ញាជាសាធារណៈថា ឈប់ច្រៀងបទចម្រៀងចម្លងពីគេទៀតហើយនោះ លោក ខាន់ ជេមស៍ តារាច្រុសប្រចាំផលិតកម្មសាន់ដេក៏បង្ករការចាប់អារម្មណ៍ជាថ្មី ដោយបញ្ចេញ Original song រណ្ដំអារម្មណ៍អ្នកស្ដាប់តែម្ដង។

ពិតណាស់បើយោងតាមគណនីហ្វេសប៊ុកផេករបស់លោក ខាន់ ជេមស៍ ផុសកាលពី​យប់មិ​ញនេះ បញ្ជាក់បានថា តារាចម្រៀងសំឡេងស្រទន់ និងមានទឹកដមមួយរូបនេះអាចធ្វើច​ម្រៀងដោយខ្លួនឯងបានយ៉ាងពិរោះ។

គួរបញ្ជាក់ដែរថា បទចម្រៀងថ្មីល្បីឡើងពេញបណ្ដាញសង្គមមួយនេះមានចំណងជើ​ង​ថា​«សុំចិត្តជួយកែ» ដែលរៀបរាប់ពីមនុស្សនាពេលបច្ចុប្បន្នរស់នៅក្នុងសង្គមនឲ្យចេះអ​ធ្យា​ស្រ័យគ្នា ចេះកែតម្រូវនូវកំហុសឆ្គងមិនថាមានមានរឿងអីមិនត្រូវជាន់ពន្លិចគ្នាឡើ​យ​។ ​យ៉ាងណាតាមរយៈអត្ថន័យនៃចម្រៀងនេះហាក់ធ្វើឲ្យបណ្ដាមហាជនជាច្រើនមានការចា​ប់អារម្មណ៍យ៉ាងខ្លាំង អ្នកខ្លះក៏ពោលឡើងថា«ពិរោះណាស់បង ស្ដាប់ហើយចង់ស្រសក់ទឹកភ្នែក»។

Comments