ឪពុកម្ដាយរបៀបណា! ឈ្លោះគ្នារាល់ថ្ងៃដេញកូនចេញពីផ្ទះឱ្យរស់ក្រោមមេឃភ្លៀង (មានវីដេអូ)

0
356

ភ្នំពេញ៖ កាលពីថ្មីៗនេះផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើប្ដីប្រពន្ធមួយគូ ដែលដេញកូនបីនាក់ចេញពីផ្ទះទាំងមេឃកំពុងភ្លៀង ខណៈខ្លួនជាឪពុកុម្ដាយត្រូវឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ។ នេះបើយោងតាមប្រភពពីបណ្ដាញសង្គមហ្វេសបុកបានអោយដឹងយ៉ាងដូច្នេះថា «សូមប្រិយមិត្តជួយពិចារណាផងចុះ តើសំទេ? ដែលធ្វើដាក់កូនបែបនេះ ពិតជាអាណិតខ្លាំងណាស់ អរគុណបងប្រុស លីខេត្តព្រះវិហារ អាសូណាស់ក្មួយៗម្តាយឪពុកឈ្លោះគ្នា តែបែមកដេញកូនៗចេញពីផ្ទះបែបនេះ សូមលោកអជ្ញាធម៍ជួយមើលក្មេងផង»។

ប៉ុន្តែបើយោងតាមសម្តីរបស់បងប្រុសម្នាក់បានប្រាប់ឲ្យដឹងថា ក្មេងទាំងបីនាក់នេះមិនដឹងជាគាត់មកពីណានោះទេ ស្រាប់តែឃើញគាត់ចូលមកក្នុងតារាងបាល់ដើម្បីជ្រកភ្លៀង ស្ថិតនៅក្នុងស្ថានភាពរងារ និងមើលទៅពួកគាត់ដូចជាមិនទាន់បានញ៉ាំអី ទើបបងប្អូននៅទៅនោះបានសួរនាំទៅពួកគាត់ ស្រាប់តែពួកគាត់បានប្រាប់ថា ឪពុកម្តាយគាត់ដេញគាត់ចេញពីផ្ទះ។

Comments