ចាក់ដោតណាស់៖ ភរិយា ស៊ុត សុភា បង្ហោះសារបញ្ចេញមតិពីអូស្ត្រាលីលើរឿងនារីស្រស់ស្អាតពាក់អាវចំហដើ​ម​ទ្រូង

0
379

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានការភ្ញាក់ផ្អើលរឿងមួយ បន្ទាប់ពីឃើញស្រីស្រស់ស្អាតវ័យក្មេងម្នាក់បាន Live វីដេអូបង្ហាញចំណីឆ្ងាញ់ដល់ក្រសែចក្ខុរបស់បុរសៗ ដោយការបញ្ចេញគល់សុដន់ទាំងភ្នែនៗស្ទើរតែលេចចេញចុងម្ដងៗ ធ្វើឱ្យមានការរិះគន់ដល់នាងយ៉ាងខ្លាំង។

ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃនេះ នារីរូបស្រស់ខាងលើក៏បានចេញមុខបកស្រាយបញ្ចប់រឿង ទាំងធ្វើឲ្យមហាជនមួយចំនួនបានបើកចិត្តទទួល និងមិនរិះគន់ ដោយគិត​ថា​​នោះ​ជារឿងឯកជនរបស់នារីខាងលើតែប៉ុណ្ណោះ។

តួយ៉ាងនៅមុននេះបន្តិចលើបណ្ដាញ​ទំ​នាក់ទំនងសង្គមរបស់ភរិយាអតីតតារាសម្ដែងប្រុ​ស​រូបសង្ហាលោក ស៊ុត សុភា ដែលកំ​ពុ​ងរស់នៅប្រទេសអូស្ត្រាលីឯណោះ បញ្ចេញមតិយោ​ប​ល់​ក្នុងរឿងនេះដែរ ជាមួយការសរ​សេរ​សារយ៉ាងវែងថា «យើងមិនអាចវិនិច្ឆ័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀកពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពឹសពុល អ្នកខ្លះគេស្លៀកពាក់ sexy តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាព​ជឿនលឿន ភាពជឿនលឿននេះហើយធ្វើឱ្យគេឆ្លាតវៃ ក្លាហ៊ានអាចដោះស្រាយរឿងចំពោះមុខដោយភាពប៉ុនប្រសព្វ។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាពរីកចម្រើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៍»។

យ៉ាងណាក្រោយពាក្យពេចន៍រំលេចឡើងដូចនោះហាក់ឃើញថា មានមហាជនមួយចំនួននៅតែលើកឡើងនូវគំនិតមិនយល់ស្របថា «នារីរូបនោះស្លៀកពាក់រាងជ្រុលបន្តិចហើយ»។

Comments