តោះបងប្អូន៖ ចូលរួមជាមួយសមា​គ​ម​សិល្បៈព្យាបាលដំបៅផែនដីដាំកូន​ឈើ​នៅព្រៃវែង

0
101

ភ្នំពេញ៖ ឱកាសបង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំ ចូលរួមក្នុងយុទ្ធនាការព្យាបាលដំបៅផែនដីដាំកូនឈើ ដែលរៀបចំឡើងដោយសមាគមសិល្បៈនៅទួលឬស្សីរំដេង ឃុំស្វាយជុំ ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេ​ខា​ធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនក​ម្ពុជាផង​ដែរ។

ដូច្នេះហើយខាងសមាគមក៏សូមគោរពអញ្ចើញសិល្បករ-សិល្បការិនីចូលរួមទាំងអស់គ្នា ដោ​យកម្មវិធីចាប់ផ្តើមវេលាម៉ោង ៨:០០នាទីព្រឹក និងត្រូវចេញដំណើរពីភ្នំពេញវេលាម៉ោង ៥:៣០ នាទីព្រឹក។ ព័ត៌មានលំអិត សូមទំនាក់ទំនងលេខ៖ 017 990 332 / 099 578 855 ។

Comments