មានសំណាងដូច យិន ម៉ាណា ទេ? រឿងក្ដី ផែង វណ្ណៈ តុលាការនឹងប្រកាសកាត់ទោសថ្ងៃទី១៤នេះ

0
401

ភ្នំពេញ៖ ប្រិយមិត្តភ្លេចហើយឬនៅ រឿងក្ដីរបស់លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ត្រូវជាប់ពន្ធនាគាររហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជាងបីខែមកហើយ ដោយសារតែការលូកដៃចូលបញ្ចេញមតិធ្ងន់ៗករណីកញ្ញា យិន ឃុនម៉ី ហៅម៉ាណា កូនស្រីអ្នកមានស្តុកស្តម្ភមួយរូបនៅខេត្តសៀមរាប ដែលបើករថយន្តយ៉ាងលឿនបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម។

តែយ៉ាងរឿងរ៉ាវដែលមហាជនកំពុងតែទទ្ទឹងរង់ចាំនេះនឹងត្រូវបង្ហាញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះករណីលោក ផែង វណ្ណៈ អ្នកលេងហ្វេសបុកដើម្បីសង្គម ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

Comments