គាំទ្រផងបងប្អូន ៖ មីល្ពៅ ស្ងាត់​ដំណឹង លេចវិញ ស្រាធ្វើពីម្នាស់ ស្នាដៃម្ចាស់តែមួយ

0
245

បាត់ដំបង ៖ រឿងរ៉ាវមីល្ពៅ បានក្លាយជារឿងនិទានមួយ ក្រោយពេលយុវ​ជន​​ម្ចាស់ស្នាដៃ ផលិតឡើងចេញជារូបរាង នៅខេត្តបាត់ដំបង រសជាតិ​ត្រូវអតិថិជនសរសើរឆ្ងាញ់ ប៉ុន្តែពេលត្រូវឧកញ៉ា​មានទ្រព្យ​​ប្រកាសវិនិយោគ ត្រូវយុវជនគំនិតប្លែកប្រកែកភ្លែតដោយ​មិនខ្វល់អនាគត​ស្នាដៃខ្លួន ហើយមកទល់ពេលនេះ មីល្ពៅ សឹងតែបាត់ឈ្មោះពីបណ្តាញ​សង្គម​ទៅហើយ។

ប៉ុន្តែក្រោយមីល្ពៅត្រូវស្ងាត់ ស្រាប់តែយុវជនម្ចាស់ស្នាដៃដដែលនេះបានបង្ហាញ​ស្នាដៃ​ថ្មីមួយទៀតហើយគឺការពិសោធលើស្រាម្នាស់ ដោយទទួលបានជោគជ័យ ដោយ​ប្រកា​ស​លើទំព័រហ្វេសប៊ុករបស់ខ្លួន យុវជនផលិតមីល្ពៅនៅខេត្តបាត់ដំបង បាន​បង្ហោះ​រូប​ភាព និង ខ្លឹមសារគួរសាទរថា «ការពិសោធន៍លើស្រាម្នាស់ ទទួលបានជោគជ័យ វត្ថុ​ធាតុដើមជាផ្លែម្នាស់ទិញមកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ជាប្រភេទស្រា wine ( Battambang Pineapple Wine) អាចពិសាបានដោយមិនប៉ះពាល់ដល់សុខភាព គ្មាន​សារធាតុគីមី»។

Comments