សម្តេចក្រឡាហោម ៖ ខុសធ្ងន់​ណា​ស់​ កងកម្លាំង​ស៊ី​ប្រាក់​ខែរដ្ឋ តែ​ទៅយាម​​ខារ៉ា​អូ​ខេ ឬ​បនល្បែង

0
559

ភ្នំពេញ ៖ នៅ​ថ្ងៃទី​ ​១២​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​អំពាវនាវ​កម្លាំង​សមត្ថកិច្ច​ ​ជាម​ន្ត្រី​រា​ជ​ការ​ ​ទាំង​ស៊ីវិល​ ​ទាំង​កងទ័ព​ ​ទាំង​កងកម្លាំង​ ​ទាំង​កងរាជអាវុធហត្ថ​ ​ដែល​ជា​អ្នកគ្រប់គ្រង ​ហាម​ដាច់ខាត​កុំ​ចាត់តាំង​កម្លាំង​របស់​ខ្លួន​ទៅ​យាម​ខារ៉ាអូខេ​ ​ដែលការប្រកាស​ដ៏ក្តៅគគុកនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ។​ ​

​ សម្ដេចក្រឡាហោមបាន​បន្ត​ថា​ ​នៅ​តាម​ខារ៉ាអូខេ​ ​គឺ​មាន​ប្រើប្រាស់​គ្រឿងញៀន​ ​បើ​យក​កម្លាំង​​ទៅ​ការពារ​គឺ​ខុស​ហើយ​ ​អត់​ត្រូវ​ទៅតាម​បទបញ្ជា​ ​ក្នុង​ការប្រើ​ប្រាស់​កងកម្លាំង​។​ ​ម្យ៉ា​ង​​ប្រើ​កងកម្លាំង​ទៅ​យាម​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ ​គឺ​កាន់តែ​ខុស​ធ្ងន់ធ្ងរ​ថែមទៀត​ ​ហើ​យ​សម្តេចនឹង​ពិភាក្សា​ចេញ​សេចក្ដីសម្រេច​ ​ផ្លូវការ​មួយ​គឺ​ហាម​ដាច់ខាត​ក្នុង​ការប្រើ​កម្លាំ​ង​​ទៅ​​ធ្វើការ​លើ​រឿង​នេះ​ ​។​ ​ក្រៅពី​ករណីនេះ​នៅ​មាន​កងកម្លាំង​ទៅ​យាមកា​ស៊ី​ណូ​កន្លែង​លេងល្បែង​ស៊ីសង​ ​ក៏​ហាម​ដាច់ខាត​ដែរ​ ​ព្រោះ​កម្លាំង​សមត្ថកិច្ច​ ​កងកម្លាំង​ទាំងអស់​ធ្វើការ​ស៊ី​ប្រាក់​ខែ​រដ្ឋ​រឿង​អី​ ​ហេតុ​អី​ ​បាន​ជា​ត្រូវ​ទៅ​យាម​ ​កន្លែង​លេង​បនល្បែង​ ​ច្រៀងរាំ​ ​បែបនេះ​។

Comments