គាត់ខុសអី ៖ កំពុងល្បីបទ «Crush អូន» មាន សូនីតា បែរជួបរឿងខកចិត្ត​រងរិះគន់វិញ​

0
184

ភ្នំពេញ ៖ MV បទ​តែង​និពន្ធ​ថ្មី «Crush អូន​» ដែលបកស្រាយដោយ មាន សូនីតា បានចេញ​ភ្លាម​ក៏ស្រាប់តែផ្ទុះមិនធម្មតា ខណៈមានអាជីព​ជាតារាសម្តែង​តែ សូនីតា អាចលើក​ដាក់​សម្លេង​​បានគួរ​កត់សម្គាល់ ប៉ុន្តែក្តីរំភើ​បរីករាយ​មិនទាន់បានប៉ុន្មានផង​ នាង​បែរជាត្រូវ​រង​រឿងខកចិត្ត​ដ្បិត​ត្រូវ​គេរិះគន់​ចំពោះទឹកដម​ទៅវិញ ដោយនាងបង្ហោះ​លើហ្វេសប៊ុក​ដោយ​សម្តីអន់ចិត្ត​ស្អិតទ្រូងថា «កើតមកខុសដែរអីគ្រាន់ តែមានសំលេង ខុសគេហ្នឹង»។

ស្រីស្រស់​សាច់ស្អាត​រូបនេះ​បាន​រៀបរាប់​លម្អិតថា «រឿងដែលពិបាកធ្វើជាងគេយក​គឺឈ្នះ​ចិត្តខ្លួនតែពេលនេះ ​គេយកចំណុចខ្សោ​យរបស់យើង​មកលេងសើច និយាយចំអក​ថា​សម្លេង​យើងញែកសំលេងដូចកូនក្មេង, សំលេងដូចចាប, សំលេង​ដូចតុក្កតា​,សំឡេង​ស្រួយ, សំលេងដូចប្រុស, សំឡេងស្អក​,សំឡេងតូច តែ​ខ្ញុំមិនបានលួចជេ​រពួកគាត់​ក្នុងចិត្តនោះទេ​ ខ្ញុំធ្វើទឹកមុខធម្មតាដូចជាអត់មាន​រឿងអីកើតឡើង ប៉ុន្តែលួ​ចអន់​ចិត្ត​ខ្លួន​ឯងហេតុអី្វបាន​កើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏​លួចយំក្នុង​ចិត្តដែល​គ្មានអ្នកឃើញ»។

យេ… !!! បានឃើញហើយថា «Crush អូន» ហ្នឹងជាពីណាគេ!!!រីករាយទស្សនាទាំងអស់គ្នាណា៎​ សំលេងមិនសូវបានទេ តែក៏បានកាយវិការយោងដែរ ត្រូវអត់?ចែករំលែកគ្នាយើង Share Share អោយទាំងអស់គ្នាបានមើល 🍑 #CrushOunអរគុណអ្នកនិពន្ធ & ទំនុកច្រៀង៖ អ៊ួង សូរិយា – Soria Oung ដែលមានទំនុកចិត្តលើសូនីតា​ថាអាចច្រៀងបានអរគុណដល់ Pleng ដែលបានគាំទ្រអោយមានការបង្កើតជាវីដេអូចម្រៀងនេះឡើងនិង អរគុណដល់ NOIR COFFEE -ណ ដែលបានផ្តល់ជាទីតាំង និងជាអ្នកសហការឧបត្ថម្ភ👉 ស្តាប់បទ «Crush អូន» លើភ្លេងដោយឥតគិតលុយ https://pleng.smart.com.kh/song/crush-oun/47316787/

បាន​បង្ហោះ​ដោយ Mean Sonyta នៅ ច័ន្ទ 10 មិថុនា 2019

Comments