ភ្នំពេញ៖ ពីចុងដៃដល់ចុងជើងរបស់តារាសម្តែងស្រីសាច់​ស​ម៉ត់​រលោង​ ពេជ្រ អាវីហ្សា ត្រូវបានរំលេចឡើងដោយគ្មានសល់ក្រលៀនកៀនកោះ​គ្រប់សព្វ​ល្វែងខ្លួនទាំងមូល នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមរយៈ​ Trailer បទ​ចម្រៀង​ថ្មី​របស់លោក ម៉ៃ សុគន្ធ មាន​ចំណងជើង​ថា «ទឹកភ្នែក​តួឯក» ដែលមាន​រយៈពេល​ជាង​១​នាទី​។​ ក្នុង Trailer បទ «ទឹកភ្នែក​តួឯក» នេះ​គេ​សង្កេតឃើញ​កញ្ញា ពេជ្រ អា​វី​ហ្សា បង្ហាញ​វត្តមាន​សម្តែង​ជា​តួអង្គ​ស្រី​មានលក្ខណៈ​សិច​ស៊ី​ស្រើបស្រាល ត្រេកត្រអាល និងអាចឈានដល់ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​កកឈាម​គ្រប់គ្នា​ទៀតផង​។

កញ្ញា ពេជ្រ អា​វី​ហ្សា ត្រូវ​បាន​មហាជន​ស្គាល់​គ្រប់ៗគ្នាថា ​​ជា​តា​រា​ស្រី​ល្បីឈ្មោះនៅក្នុង​រង្វង់​សិល្បៈ ​ព្រោះតែ​នាង​មាន​សាច់​ស​ម៉ត់​រលោង​ស្រស់​ស្អាត​ និង​ មាន​ទម្រង់​មុខ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​មិនធម្មតា​ឡើយ​។​ ពាក់ព័ន្ធនឹងវីដេអូបទចម្រៀងសិចស៊ីអស់សព្វប្រាណនេះ លោក ម៉ៃ សុគន្ធ បានបង្ហាញជំហរថា “ទោះបីជា ​MV​ បទ​នេះ​ ចេញ​ហើយ​ទទួល​បាន​គាំទ្រ ​ឬ ​មិន​គាំទ្រ​ និង មាន​ការរិះគន់​ពី​ទស្សនិកជន​បែបណា​ក្តី​ គឺ​ខ្ញុំមិន​ខ្វល់​នោះទេ​ ព្រោះនេះ​ជា​សិល្បៈ​” ។ មិនខុសពីការគិតទុករបស់តារាចម្រៀងម្ចាស់បទ ម៉ៃ សុគន្ធ មែន គ្រាន់បង្ហោះវីដេអូច្រៀងនេះ មិនទាន់បាន​ប៉ុន្មានថ្ងៃផង ក៏ផ្ទុះការរិះគន់ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងកក្រើកថាធ្វើឲ្យបាត់បង់តម្លៃស្ត្រីខ្មែរ និងខូចទំនៀម​ទំលាប់ប្រណៃណីខ្មែរជាដើម ៕

សូមទស្សនាវីដេអូ!!