អន់ចិត្តអ្នកណា ៖ អ៊ីណូ រំឭក​អតីត​កាលជាង១០ឆ្នាំ មិនដែល «ហុត​ទឹក​សម្លឹងកាក»

0
179

ភ្នំពេញ ៖ តារាប្រុសថ្គាមខ្លា ចង្ការស្អាត សម្លេងធ្ងន់គ្មានគូប្រៀប អ៊ីណូ កំពុងក្រសោប​បាន​ប្រជាប្រិយលើទ្រនំសាន់ដេ ដោយបទចម្រៀងលោកចេញមកផ្ទុះខ្លាំង រហូត​ពេល​ខ្លះ​មានអ្នកលួចសរសើរចេញពីចិត្តថា «ពិតជាពិរោះ» ប៉ុន្តែស្រាប់តែមុននេះ អ៊ីណូ បា​ន​បង្ហាញអារម្មណ៍ទំនងអន់ចិត្ត ដោយចេញសាររំឭកប្រវត្តិដើរក្នុងវិថីសិល្បៈជាង​១០ឆ្នាំ​ដោយ​សំណេរភ្ជាប់ខ្លឹមសារថា «ក្នុងនាមជាសិល្បៈរៀមច្បងម្នាក់ គឺប្រឡូកតាំង​ពីឆ្នាំ​២០០៥ ២០០៦ មកម្ល៉េះ តាំងពីច្រៀងបានមួយថ្ងៃ៥$ ហើយក៏បានលះបង់ចំណេះដឹង និងផ្តល់ឱកាសជួយប្អូនៗច្រើនដែរ ដោយមិនដែលឡើយសោះថា​ចង់បានការតប​ស្នង​»។

ក្រោយរំលេចពីភាពចេះជួយពុំដែលមានគំនិតដូចសុភាសិត «ហុតទឹកសម្លឹងកាក» ពោល​គឺជួយមិនចង់បានការតបស្នង ម្ចាស់បទ «ប្រុសក្រញ៉ាញ់ខូចចិត្ត» បានបន្ថែម​ដោយសម្តីអំពាវនាវ ដាស់តឿន ទៀតថា «តែបើប្អូនៗសិល្បៈចង់រាប់​អានបង​គឺចេញ​ពីចិត្តមក គឺបងសប្បាយចិត្ត តែបើរាប់អានបងក្នុងគោលបំណងមិន​ល្អដូចបិទផ្លូវខ្លួន​ឯងចឹង ព្រោះប្អូនៗត្រូវចាំ រៀមច្បងម្នាក់នេះអាចមានប្រយោជន៍ច្រើនសម្រាប់ប្អូន ក្នុងវិស័យជំនួញ និង វិថីសិល្បៈ នៅថ្ងៃខាងមុខ»។

Comments