មិនទាន់ស្ងាត់ទេ៖ ដល់វេន ហ៊ុយ យ៉ា​ឡេង ម្ដងរឿងនារីដៃឆៅសម្លាប់មិត្តភក្តិពន្លះសាច់ជាកង់ៗបោះចូលទន្លេ

0
1085

ភ្នំពេញ៖ ប្រិយមិត្តអ្នកតាមដានព័ត៌មានប្រាកដជាបានជ្រាបហើយ ជុំវិញរឿងរ៉ាវនារីដៃឆៅមិត្តស៊ីមិត្តយ៉ាងឈាមត្រជាក់សម្លាប់ពន្លះសាច់ជាកង់ៗយកទៅបោះចោលនៅទឹកទន្លេនោះ ហាក់ធ្វើឲ្យតួឯកក្នុងរឿង «ទារុណកម្មខ្មោច» លោក ហ៊ុយ យ៉ាឡេង មិននៅស្ងៀមឡើយ។

ដោយតារាសម្ដែងរូបនេះក៏បានបង្ហោះរូបភាពមួយសន្លឹករបស់ស្ត្រីរូបនេះ ដែលច្នៃរូបដាក់មុខបិសាច ហើយពោលឡើងថា«សារជាតិមនុស្សអាក្រក់ ចិត្តខ្មៅអប្រិយ កាន់តែកើតមានលើដីដ៏ល្អប្រពៃនៃយើងហើយ។ មានតែប្រយ័ត្ន ការពារគ្រប់នាទី បន់ស្រន់ធ្វើបុណ្យ សុំកុំឲ្យជួបរួមគ្នាធ្វើល្អ ធ្វើបុណ្យទាំងអស់គ្នា ទើបចំហាយបិសាច និងមនុស្សអាក្រក់ វារលាយបាត់ពីលោកនេះ»។

ការបញ្ចេញមតិបែបនេះក៏បានធ្វើឲ្យទស្សនិកជនដែលតែងតែគាំទ្រស្នាដៃរបស់លោក និងមិត្តក្នុងបណ្តាញសង្គមបង្ហាញនូវការគាំទ្រចំពោះមតិដែលលោកបានលើកឡើងជាច្រើន។

Comments