ស៊ែរឱ្យថ្នាក់លើឃើញផង! បែកធ្លាយវីដេអូមន្ត្រីច្រកទ្វាអន្តរជាតិប៉ោយប៉ែតជំរិតភ្ញៀវទេសចរណ៍(មានវីដេអូ)

0
407

ប៉ោយប៉ែត៖ ផ្ទុះការរិះគន់យ៉ាងខ្លាំងក្រោយបែកធ្លាយវីដេអូមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានគំនិតស្មោកគ្រោកជំរិតលុយពីភ្ញៀវទេសចរណ៍ដែលចូលមកកម្សាន្តប្រទេសកម្ពុជា ដែលជាហេតុធ្វើឱ្យមានការថយចុះនូវកំណើនភ្ញៀវទេសចរណ៍។ នេះបើយោងតាមប្រភពពីគណនីឈ្មោះ Poipet Taxi បានធ្វើការបង្ហោះកាលពីប៉ុន្មានម៉ោងមុនយ៉ាងដូច្នេះថា៖

«ក្រសួងទេសចរណ៏មេត្តាពិនិត្យមើលឡើងវិញ នូវវិស័យទេសចរនៅច្រកទ្វាអន្តរជាតិប៉ោយប៉េតផងទាន ទាក់ទងទៅនឹងភ្ញៀវអន្តរជាតិ (ភ្ញៀវរាយ) ដែលឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិមួយនេះ រយៈបួនឆ្នាំចុងក្រោយភ្ញៀវអន្តរជាតិរាយគ្រប់ជាតិសាសន៍បានថយចុះគួរអោយកត់សំគាល់ តើអស់លោកដឹងពីមូលហេតុដែរទេ? វីឌីអូមួយនេះបានលាតត្រដាង និងបង្ហាញអោយមន្ត្រីពាក់ពន្ធ័ និងមន្ត្រីថ្នាក់ជាតិបានឃើញនូវហេតុផលដែលនាំអោយបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ច្រកទ្វាអន្តរជាតិមួយនេះ សូមបងប្អូនជួយបញ្ចេញជាមត្តិដើម្បីស្ថាបនា និងមេត្តាចែករំលែកព័ត៌មានមួយនេះដើម្បីបានដល់ប្រមុខរាជរដ្ឋាភិបាលបានជ្រាបផង»។

Comments