មេម៉ាយយូរជូរមាត់៖ ស៊ិន ឧត្តមផល្លា ទម្លាយស្នេហ៍ទី២រួម…

0
332

ភ្នំពេញ៖ អ្នកនាង ស៊ិន ឧត្តមផល្លា ងារជាតារាចម្រៀងស្រីមានបន្ទុកចិញ្ចឹមកូន ៣នាក់ ខណៈចាប់តាំងពីស្វាមីបានចែកឋានចោលអស់ពេលប្រមាណ ៧-៨ ឆ្នាំមកហើយ ព្រោះ តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងបច្ចុប្បន្ននេះក្លាយជាថៅកែលក់គ្រឿងស្បង់ចីពរ និងសម្ភារៈបុណ្យនានា ហើយក៏ទើបតែបានប្រកាសវិលត្រឡប់មករកទ្រនំចាស់វិថីសិល្បៈចម្រៀងបានជាង ២ឆ្នាំ បន្ទាប់ពីបាត់មុខរយៈពេលជាង ១០ ឆ្នាំមកនោះ។

ដោយឡែកថ្មីៗនេះស្រាប់តែបង្កការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមទៅនឹងសារទម្លាយការពិតខ្លួនថា « ៨ឆ្នាំហើយ មិនដែលគិតថាចង់ទទួលយករឿងនេះទៀតទេ ប៉ុន្តែពេលខ្លះយើងគួរផ្តល់ឱកាសសម្រាប់អ្នកដែលស្រឡាញ់យើងយ៉ាងពិតប្រាកដ និងយល់ព្រមទទួលយកនូវរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងកាលគ្រាកន្លងមក អរគុណសម្រាប់ការស្រឡាញ់មួយនេះ»។

យ៉ាងណាក្រោយទម្លាយការពិតខ្លួនឯងនេះហាក់ធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមដែលបានចូល Comment ចោទសួរយ៉ាងក្តៅគគុក និងសួរចំៗថា«តើជាការពិតឬទេ?» ខ្លះទៀតថា «តើជាសារសម្រាប់ការសម្តែងកុន ឬជារឿងពិតប្រាកដ»។ ពីសំណេរឆ្លើយឆ្លងនឹងសំនួរមហាជននេះដែរអ្នកនាង ស៊ិន ឧត្តមផល្លា បានពោលឡើងថា«គឺជាការពិត។ មិនមែនសម្រាប់សម្តែងកុននោះទេ ហើយក៏សុំលាក់ទុកវាជាការសម្ងាត់ឯកជនសិន ចាំថ្ងៃណាមួយនឹងបង្ហាញការពិត ឬលោកអ្នកនឹងបានដឹងនៅថ្ងៃណាមួយជាមិនខាននោះទេ»។

Comments