ជិតប្រកាសសាលក្រម! ផែង វណ្ណៈ ចេញលិខិតសុំទោសសម្ដេច ហ៊ុន សែន ដើម្បីជួបជុំគ្រួសារព្យាបាលជំងឺ

0
606

ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតទេ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​របស់សម្តេច​តេជោ​ ហ៊ុន​ សែន​​។

ក្នុងការបើក​ជំនុំជម្រះ​រឿងក្ដីនេះដែរ លោក​ ផែង​ វណ្ណៈ​ បាន​ធ្វើ​លិខិត​ជា​សាធារណៈ​សុំទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​ និង​ព្យាបាល​ជំងឺ។ ប៉ន្តែបើទោះបីជាលោក ផែង វណ្ណៈ បានចេញលិខិតសុំចេញពីពន្ធនាគារជួបជុំគ្រួសារ នឹងព្យាបាលជំងឺពីសំណាក់ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន យ៉ាងនេះក្ដី​​ តែការស្រេចបែបណានោះ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ ព្រោះ​តុលាការ​ជា​អំណាច​ឯករាជ្យ​ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​ណាមួយ​ឡើយ​។

Comments