ដើម្បីសង្គម៖ កូនប្រុស ព្រាប សុវត្ថិ ចូលរួមក្នុងយុទ្ធនាការចុះចែកមួយសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ (មានវីដេអូ)

0
366

ភ្នំពេញ៖ ពិតជារឿងមួយដ៏អស្ចារ្យណាស់ ខណៈយុទ្ធនាការចុះចែកមួយសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំឡើងដោយសមាគសិល្បករខ្មែរមានលេចនូវវត្តមានកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្តិ, សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ចូលរួម។

នេះបើតាមការបង្ហាញឡើងនៅលើបណ្ដាញសង្គមលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហាញពីសកម្មភាពកំពុងរៀបរាប់ទៅកាន់បងប្អូនខ្មែរនោះកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ បានលើកឡើងថា«យើងរួមគ្នាគោរពច្បាប់ចរាចរណ៍ និង ពាក់មួកសុវត្ថិភាព»។

យ៉ាងណាក្រោយឃើញវត្តមានតារារះថ្មីលើវិថីសិល្បៈតាមគន្លងឪពុកទាំងពីររូបនេះមហាជនក៏សម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយអ្នកខ្លះក៏ពោលឡើងថា«ពិតជាល្អណាស់បងប្រុសទាំងពីរ ឆ្លៀតការងារជួយសង្គមទៀត»។

Comments