ព្រៃផ្សៃណាស់! ស្ត្រីវ័យចំណាស់វាយធ្វើបាបចៅប្រុសអាយុជាងមួយខួបដូចសត្វធាតុនៅខេត្តរតនៈគិរី (មានវីដេអូ)

0
827

រតនៈគិរី៖ រឿងរ៉ាវដែលកំពុងតែក្ដៅគគុកដែលផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើស្ត្រីវ័យចំណាស់ម្នាក់ បានវាយធ្វើបាបចៅប្រុសបង្កើតដែលមានអាយុទើបតែ ១៨ខែដូចជាសត្វធាតុ។ ដោយស្ត្រីចិត្តកំណាចខាងលើមានឈ្មោះ លី ដារ៉ុង អាយុ៤៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាមេផ្ទះ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនក្រមុំ ខេត្តរតនៈគិរី ហើយក្មេងរងគ្រោះមានឈ្មោះ ឃឹម រាជ ភេទប្រុស អាយុ១៨ខែ រស់នៅជាមួយជីដូនខាងលើ។

នេះបើតាមប្រភពពត៌មានបានឱ្យដឹងថា កន្លងមកឪពុកម្ដាយក្មេងរងគ្រោះបានលែងលះគ្នា ហើយក្មេងប្រុសនេះបានមករស់នៅជាមួយឪពុកបង្កើតរបស់ខ្លួន។ នៅថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះ បានចេញទៅធ្វើការដោយបានទុក្ខកូនប្រុសឱ្យនៅជាមួយម្ដាយបង្កើតរបស់ខ្លួន លុះត្រឡប់មកពីធ្វើការវិញក៏ប្រឡែងលេងនឹងកូន ក៏បានប្រទះឃើញមានស្នាមជាំពេញទាំងខ្លួនកូនប្រុស ហើយក៏បានសួរម្ដាយទើបធ្លាយថាជារឿងហិង្សារ។

Comments