ស្ងាត់ទីផ្សារសិល្បៈស្រុកខ្មែរ ឆន សុវ​ណ្ណារាជ ប្រកាសលាអ្នកគាំទ្រហោះទៅ…

0
225

ភ្នំពេញ៖ មិនមែនជាលើកដំបូងទេដែលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ ប្រកាសលាហ្វេនៗដែលរស់នៅស្រុកខ្មែរមួយរយៈដើម្បីចេញទៅសម្តែងនៅក្រៅប្រទេស។

ដោយលើកនេះលោក ឆន សុវណ្ណរាជ បានចាកចេញទៅសម្តែងនៅប្រទេសកាណាដា ប៉ុន្តែមិនបានបញ្ជាក់ថាទៅសម្តែងរយៈពេលប៉ុន្មានខែនោះទេ ដោយគ្រាន់តែពោលឡើងនៅលើបណ្ដាញសង្គមខ្លួនថា «លាគ្នាមួយរយៈសិនណាកម្ពុជាជាទីស្នេហា អរគុណណាស់សំរាប់ការជូនពររបស់បងប្អូនទាំងអស់គ្នាជួបគ្នាឆាប់ៗណាប្រទេសកាណាដា ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍របស់ខ្ញុំនៅលើទឹកដីកាណាដា (Tour Concert in Canada ) ចាំទទួលផងណាបងប្អូនខ្មែរនៅកាណាដា អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ»។

យ៉ាងណាការចេញទៅលើកនេះ លោក ឆន សុវណ្ណរាជ បានត្រៀមនូវបទចម្រៀងពីរោះជាច្រើនបទដែលមានទាំងបទញាក់ និង បទមនោសញ្ចេតនាដើម្បីបង្ហាញដល់បងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ។ ទន្ទឹមនឹងនោះក៏មានហ្វេនៗជាច្រើនបានជូនពរឱ្យលោក ឆន សុវណ្ណរាជ ធ្វើដំណើរដោយសុវត្ថិភាព ជាពិសេសជោគជ័យសម្រាប់ការចេញទៅសម្តែងនៅប្រទេសកាណាដាលើកនេះទៀតផង។

Comments