ច្បាស់ការហើយ! មូលហេតុពិតបុរសជិះឡានដេញបុកក្បួនសម្ដេចតេជោ ហ៊ុន សែន ព្រឹកមិញ

0
480

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ ផ្ទុះការចាប់អារម្មណ៍មួយខណៈរថយន្ថមួយគ្រឿងបានជិះដេញបុកក្បួនរបស់ថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន ហើយក៏មានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយផងដែរ។ តែយ៉ាងណាវាពិតមែនជារឿងពិតនោះទេ ដោយយោងតាមប្រពភពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅមុននេះបន្តិចយ៉ាងដូច្នេះថា «សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោកបានអោយដឹងថា ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ បានឃើញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនរេចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរចល័តតាមឃាត់រថយន្តនោះ ដើម្បីធ្វើការឃាត់ខ្លួនអ្នកបើកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ។ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃើញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដម៉ែន»។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបន្តទៀតថា សូមសារព័ត៌មានមួយចំនួនមេត្តាស្វែងរកព័ត៍មានអោយបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះជាសាធារណ: ព្រោះវាអាចធ្វើអោយមហាជនមានការយល់ច្រឡំ៕

Comments