សំណាងមែន៖ នី រតនា ការចំភរិយាទ្រព្យស្ដុកចង់បានអីបានហ្នឹងភ្លែត

0
493

ភ្នំពេញ៖ តារាចម្រៀងប្រុសសំឡេងផ្អែមលោក នី រតនា ក្រោយរំលេចចំណងអាពាហ៍​ពិ​ពា​ហ៍ថ្មីថ្មោងរួមស្រីស្រស់សោភា ជាកូនស្រីរបស់ពាណិជ្ជករទ្រព្យស្តុកម្នាក់ និងជាម្ចាស់វិទ្យុមង្គ​ល​សុវណ្ណ រំលងបាន ៥-៦ ខែមកជីវិតក៏កាន់តែផ្អែមល្ហែម និងយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងខ្លាំង។

តួយ៉ាងនៅលើបណ្ដាញសង្គមមុននេះ តារាចម្រៀងប្រុសម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា ក៏បង្ហាញឡើងនូវទឹកចិត្តភរិយាជាមួយកាដូដ៏មានតម្លៃថា​«​ប្រ​ព​​ន្ធសម្លាញ់បងអើយ កុំឮថាប្ដីស្រលាញ់អី ចង់បានអីគឺមិនបានទេ ឲ្យតែភ្លេចខ្លួនដឹងតែឃើញរបស់ដែលស្រលាញ់នោះមកនៅនឹងមុខបងតែម្ដង»។

ក្នុងចេតនាបង្ហាញពីក្ដីស្រលាញ់របស់ភរិយាតារាចម្រៀងប្រុសល្បី រលកក្រោយទ្រនំហង្សមាសរូបនេះក៏បន្ថែមថា«អូនធ្វើស៊ីផ្លូវអារម្មណ៍បងពេកហើយបងរំភើបឡើងចង់ហោះហើយនេះ អរគុណអូនសម្លាញ់សម្រាប់កាដូមួយនេះ បងស្រលាញ់អូន ថេសា Tessa Tessa»។

Comments