ឃើញហើយមានអារម្មណ៍បែបណា? កុមារីបាក់ស្បាតឈប់និយាយអ្វីទាំងអស់ក្រោយរងការរំលោភដោយហិង្សារ

0
216

ហ្វេសបុក៖ យោងតាមបប្រភពពីអ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ Afesip Cambodia ដែលតែងតែប្រយុទ្ធប្រឆាំងការរំលោភបំពាន និងជួយដល់កុមារគ្មានទីពឹងក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពដ៏មហាសង្វេគ ខណៈក្មេងស្រីមានអាយុទើបតែជាង៤ឆ្នាំ ត្រូវបានជនទុរយសចាប់បង្ខំរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។ ក្នុងនោះអ្នកស្រី ម៉ម សុម៉ាលី បានរៀបរាប់យ៉ាងដូច្នេះថា៖

«យំមិនឈប់ព្រោះឈឺចាប់នាងចេញពីរមន្ទីរពេទ្យហើយ តែនៅនោមឈាមនៅឡើយ ដោយសារតែជនល្មើសប្រព្រឹត្តរំលោភដោយហិង្សារ កុមារីអាយុជាង 4ឆ្នាំ ត្រូវអ្នកជិតខាងអាយុ 21ឆ្នាំ រំលោភខណៈពេលដែលពុកម្តាយមិននៅ នាងតូចមានជំងឺបាក់ស្បាត ជំងឺខ្លាចមនុស្សមិននិយាយមិនស្តី តែពេលនេះនាងបានមករស់នៅក្នុងអង្គការ Afesip Cambodia មណ្ឌលទុំឌីហើយព្រឹកមិញនេះ ការរំលោភមានជារៀងរាល់ថ្ងៃ ភាគច្រើនកើតឡើងតែលើក្មេងស្រីតូចៗដែលអាយុក្រោម 10ឆ្នាំ វាពិតជាឈឺចាប់ណាស់ដែលក្មេងតូចៗមិនទាន់ដឹងអ្វីមកជួបនឹងរឿងអាក្រក់បែបនេះ ថ្ងៃនេះនិយាយមិនចេញទេ សូមបងប្អូនមេត្តាមើលរូបភាពដ៏សែនវេទនានេះហើយពិចារណាផងចុះ កូនគេ កូនអ្នក»៕

Comments