នោះ! ម្តាយខាងស្រីបារម្ភក្រោ​យ​កូ​នស្រីធ្លាយចំណងស្នេហាជាមួយ នា​យ ចឺម

0
230

ភ្នំពេញ៖តារាចម្រៀងសាន់ដេ សុខ មេសា ហៅនាយ ចឺម ទើបរកបានគូស្នេហ៍​ថ្មីស្រីស្អា​តឈ្មោះ​ ប៊ែលឡា ហៅ អូនហ្វា សាច់ឡើងសខ្ចីម៉ដ្ឋខៃ ទើបធ្វើឱ្យប្រុ​សៗមិនតិចនាក់​ទេ​ដែ​លលួចច្រណែននឹងនាយ។ ប៉ុន្តែគូស្នេហ៍របស់តារាចម្រៀងរូបនេះបានឱ្យដឹងថា ក្រោ​យត្រូវសារព័ត៌មានផ្សព្វផ្សាយថា នាងជាសង្សារទី៣ របស់នាយ ចឺម នោះ ដំណឹង​នេះ​បា​នដឹងដល់ក្រុមគ្រួសាររបស់នាង ហើយធ្វើឱ្យពួកគាត់មានការបារម្ភចំពោះ​រូបនាង​ខ្លាំ​ងណាស់

បើទោះជានាងព្យាយាមពន្យល់ប្រាប់ពួកគាត់ មិនមានអីទេ សូមកុំភ័យ ក៏ដោយ។ ស្រី​ស្រ​​​ស់ ប៊ែលឡា ហៅ អូនហ្វា ដែលបានបង្កាត់ភ្លើងស្នេហាជាមួយនាយ ចឺម ក្រោយពេ​លពួកគេបានថតជាមួយគ្នាបទ “សុំទោសប៊ិក សុំទោសសៀវភៅ” នោះបាន​ឱ្យដឹង​ទៀ​តថា “រឿងខ្ញុំហ្នឹង តាំងពីគេចុះផ្សាយមកដឹងដល់គ្រួសារ ខ្ញុំពិបាកដែរហ្នឹង ព្រោះពួកគា​ត់នៅខេត្តប្រកាន់ច្រើនបន្តិចហើយ។ ចំពោះខ្ញុំនិងបង ចឺម វិញមិនអីទេ អាចទទួល​យក​បានអត់បញ្ហាទេ តែចាស់ៗគាត់មិនគិតអ៊ីចឹងទេ ចេះតែបារម្ភ ហើយពេលដឹងអីចឹង”។

តាមរយៈព័ត៌មានដែលបានផ្សព្វផ្សាយឱ្យដឹងថា នាយ ចឺម ស្រលាញ់អូនហ្វា ដែលមា​ន​សា​ច់សខ្ចីរលើបរលោងម៉ដ្ឋខៃនោះ ខ្លាំងជាងអតីតសង្សារទាំង២ របស់នាយគឺ ពុធ ស្រី​ខួ​ច និង អូនម៉ីម៉ី ទៅទៀតព្រោះពេលនាយឡើងច្រៀងតាម ឆាក តន្ត្រី តែងដឹកស្រីស្អាត ប៊ែលឡា ទៅជាមួយជានិច្ច ទើបធ្វើឱ្យតារាប្រុសៗមិនតិចនាក់ឡើយច្រណែននាយ ចឺម ជាខ្លាំង។ ការភ្ជាប់ស្នេហ៍ថ្មីរបស់នាយ ចឺម ជាមួយ អូនហ្វា នៅពេលនេះ ធ្វើឱ្យរឿងដែល​គេសង្ស័យថា នាយ ចឺម មានស្នេហាជាមួយថៅកែផលិតកម្ម BKS លោក ឈុន សុវណ្ណ​ភក្តី ត្រូវបានបន្សាប។

Comments