រាជធានីភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ជាតិកកម្ពុជាទទក ចុះផ្សាយនៅថ្ងៃទី ១១ ខែឧសភា នេះ បានឱ្យដឹងថា «ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវធ្វើការផាកពិន័យ ចំពោះយានយន្ដកែច្នៃ សម្រាប់ដឹកកសិផលរបស់ប្រជាពលរដ្ឋនោះឡើ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់» ជាដើម។

គួរបញ្ជាក់ផងដែរថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានចាប់ផ្ដើមអនុវត្តន៍កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០មក ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវយុទ្ធនាការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ៕