ភ្នំពញ៖ នៅលើគណនីហ្វេសប៊ុកតារាសម្ដែងងារ នាងកាកី នាងសាន សុម៉ាលី បង្ហោះសារខ្លីភ្ជាប់រូបថតអង្គុយកាច់រាងក្រោមភ្លើងពណ៌រាត្រី បញ្ចេញដើមទ្រូងសិចស៊ី សំពត់ខូប៊យឆែកកប់គល់ភ្លៅ ដែលបង្ហាញពីការទទួចសុំអ្នកលេងក្នុងបណ្តាញសង្គម ជួយគាំទ្រលើសេវ៉ាកម្មលក់អីវ៉ាន់ របស់នាង។ នៅមួយរយៈចុងក្រោយនេះ តារាសម្តែងដើមទ្រូងសិចស៊ី បែបយ៉េៗ សមនឹងការ នាងកាកី នាង សាន សុម៉ាលី ទីផ្សារសិល្បៈរបស់នាង ហាក់ជួបការប្រឈម និងតារាជំនាន់ថ្មី ទាំងភាពហ៊ឺហារស៊ីវ័យផងនោះ។

ខណៈថ្មីៗនេះ នាងក៏ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនផ្ទុះការចាប់អារម្មណ៍នឹងសារប្រកាសលក់អីវ៉ាន់ ដែលទទួចសុំការគាំទ្រ តែមិនបង្ហាញថា អីវ៉ាន់ នាងគ្រោងលក់នោះជា ប្រភេទអីវ៉ាន់ មានឈ្មោះអ្វី? ដោយនាងគ្រាន់តែសរសេរបង្ហាញថា «តិចទៀតលក់អីវ៉ាន អន ឡាញ ជួយទិញផងណា»។ ចាប់អារម្មណ៍សារប្រកាសលក់អីវ៉ាន់ អនឡាញ តែមិនបង្ហាញឈ្មោះ ក្រៅពីបង្ហាញរូបថតអង្គុយចាក់រាង បង្ហាញដងខ្លួនដើមទ្រូងសិចស៊ី លេចចេញពីពន្លឺភ្លើងរាត្រីពណ៌ស្វាយនោះ ក៏មានអ្នកសារខមមិន ដែលភាគច្រើនជាបុរសៗសួរថា «លក់អីចែ ។ លក់អីបើមិនប្រាប់ផលិតផងលក់ផងនោះ តើឲ្យជួយទិញអី»។

តែយ៉ាងណាបុប្ផាចាក់ដីកំណើតបន្ទាយមានជ័យ នាង សាន សុម៉ាលី មករស់ក្រុងភ្នំពេញ សំភីការងារសិល្បៈរូបនេះ បើទោះជាមានការសួរជជីករករបរនាងប្រកាសលក់លើអនឡាញនោះយ៉ាងណា នាងនៅមិនបង្ហាញរបរពិតដែល ក្រៅពីពាក្យឆ្លើយតបខ្លីថា «អត់ទាន់ដឹង តែជួយទិញផង»។ នៅស្ថិតក្នុងអាថ៌កំបាំងនៃរបរ ដែលនាង សុម៉ាលី ប្រកាស តែមិនបង្ហាញឲ្យជាក់ពីរបរ ដែលនាងត្រៀមលក់នោះ ក៏មានអ្នកខមក ថា ផងដែរថា «ស្អាតចឹងលក់ដាច់ ។ ខណៈអ្នកខ្លះទៀតបន្ទរថា លក់បានប៉ុន្មានថ្ងៃ»។ ដូចនេះការបង្ហញសាររបស់តារារូបនេះធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង លើសរប្រកាសលក់លើអនឡាញនេះ ទាំងនាងមិនបង្ហាញថាលក់អ្វីពិតប្រាកដ។