ថ្ងៃក្រោយឱ្យរាង! ឃើញជិះឡានបោះសំរាមគ្មានសណ្ដាប់ធ្នាប់ ចុះរើសទៅចោលលើដំបូលឡានវិញទុក្ខជាការព្រមាន(មានវីដេអូ)

0
809

ហ្វេសបុក៖ នៅមុននេះបន្តិចមានគណនីហ្វេសបុកមួយឈ្មោះ Jhee Dehm បានបង្ហោះវីដេអូមួយដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឡានមួយគ្រឿងបានបោះសំរាមនៅលើបណ្ដាយផ្លូវមួយកន្លែង ដែលជាគំរូមិនល្អធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផង ស្រាប់តែរំពេចភ្លាមនោះក៏មាបុរសម្នាក់ដែលជិះម៉ូតូពីក្រោយ

បានចុះរើសសំរាមដែលឡាននោះបានបោះចោល រួចជិះម៉ូតូដេញតាមពីក្រោយបោះទៅលើដំបូលឡាននោះវិញ ដោយគិតថាជាការព្រមានព្រមទាំងជាគំរូឱ្យអ្នកដទៃបានឃើញ និងកុំយកតម្រាប់តាម។ មិនត្រឹមតែប៉ុណ្ណោះប្រភពខាងលើក៏បានភ្ជាប់សំណេរបន្ថែមពីវិដេអូនោះទៀតថា «អ្នកដែរមានឡានជិះសូមកុំយកគំរូតាម មានឡានជិះហើយត្រូវមានមាយាទផង»។

Comments